ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថាជា “ដំណឹងដ៏អាក្រក់” ក្រោយ អាមេរិក ផ្ដល់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន
ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែន ហើយថែមទាំងហៅការផ្គត់ផ្គង់មួយនេះថាជា “ដំណឹងដ៏អាក្រក់” ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំឭកថា “ការប្រើប្រាស់គ្រាប់បែកចង្កោមនាពេលកន្លងមកនៅក្នុងអតីតប្រទេសយូហ្គោស្លាវី មានផលវិបាកដ៏ក្រៀមក្រំបំផុតរួចទៅហើយ ហើយវាក៏ត្រូវបានកត់ត្រាដោយអង្គការអន្តរជាតិផងដែរ” ។
លោក Peskov បានលើកឡើងថា ទន្ទឹមនោះ ការប្រើគ្រាប់បែកចង្កោមបែបនេះនឹងនាំឲ្យមានការកើនឡើងនូវចំនួនអ្នកកើតជំងឺមហារីក និងជំងឺផ្សេងៗទៀត ហើយផលវិបាកទាំងនេះក៏កើតមានចំពោះកូនចៅអ្នកដែលរងផលប៉ះពាល់ និងតំបន់នៃការប្រើប្រាស់អាវុធទាំងនេះផងដែរ” ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានអះអាងទៀតថា ក្រៅពីផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែនហើយនោះ សហរដ្ឋអាមេរិកក៏ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកនៃការប្រើប្រាស់ប្រភេទអាវុធដែលមានវិទ្យុសកម្មនេះផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធមន្ទីរបញ្ចកោណបានប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាចំនួន ១៧៥ លានដុល្លារបន្ថែមទៀតទៅដល់ប្រទេសអ៊ុយក្រែន ហើយវាក៏ជាលើកទីមួយផងដែរ ដែលសហរដ្ឋអាមេរិកផ្ដល់គ្រាប់បែកចង្កោមបំពាក់លើរថក្រោះប្រយុទ្ធ Abrams ដើម្បីប្រយុទ្ធលើសមរភូមិជាមួយរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


