ព័ត៌មានអន្ដរជាតិ
គ្រាប់បែកចង្កោម ស្ថិតក្នុងជំនួយយោធាថ្មីតម្លៃ ១៧៥ លានដុល្លារ ដែលអាមេរិក នឹងបញ្ជូនទៅឲ្យ អ៊ុយក្រែន
សេតវិមានបញ្ជាក់ថា គ្រាប់បែកចង្កោម នឹងត្រូវបញ្ជូនទៅឲ្យទីក្រុងកៀវ ដែលជាផ្នែកនៃកញ្ចប់ជំនួយយោធាថ្មីរបស់អាមេរិកតម្លៃ ១៧៥ លានដុល្លារ។

កញ្ចប់នេះ ក៏រួមបញ្ចូលផងដែរ នូវឧបករណ៍សម្រាប់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន និងគ្រាប់កាំភ្លើងធំ HIMARS បន្ថែម, មីស៊ីល TOW, គ្រាប់កាំភ្លើងធំ ១៥៥ មិល្លីម៉ែត្រ ក៏ដូចជាប្រព័ន្ធប្រឆាំងរថពាសដែក Javelin និង AT-4 ផងដែរ ។
យ៉ាងណាក្តី ទាក់ទងសេចក្តីសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនគ្រាប់ផ្លោងដ៏គ្រោះថ្នាក់ទៅកាន់ទីក្រុងកៀវ, អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានប្រាប់សារព័ត៌មាន Sputnik ថា វាគឺជារឿងដ៏គួរឲ្យព្រួយបារម្ភ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នអ៊ុយក្រែនកំពុងក្លាយជាដែនដីដែលមិនអាចរស់នៅបាន ដោយសារតែការផ្គត់ផ្គង់គ្រាប់មានសារធាតុវិទ្យុសកម្ម និងសារធាតុពុលខ្លាំងពីសំណាក់អង់គ្លេស និងអាមេរិក ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បានកើតឡើងបន្ទាប់ពីការវាយលុករបស់ទីក្រុងកៀវ កំពុងជាប់គាំងដោយមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីសោះ និងមានការខាតបង់ដ៏មហន្តរាយទាំងទាហាន និងគ្រឿងសឹកផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក បញ្ជាក់ថា ពេលនេះ អ៊ុយក្រែន កំពុងប្រើគ្រាប់បែកចង្កោម យ៉ាងមានប្រសិទ្ធភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


