ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ដាក់កម្លាំងប៉ូលិស ៨ ម៉ឺននាក់សម្រាប់រឹតបន្តឹងសន្តិសុខក្នុងកិច្ចប្រជុំកំពូល G20
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា រដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌាដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃក្រុមប្រទេស G20 បានដាក់ពង្រាយកម្លាំងប៉ូលិស ៨ ម៉ឺននាក់សម្រាប់ការការពារសន្តិសុខសុវត្ថិភាព ។
កិច្ចប្រជុំរយៈពេល ២ ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា កំពុងស្ថិតនៅក្រោមការរឹតបន្តឹងសន្តិសុខទាំងនៅជុំវិញរដ្ឋធានី និងព្រលានយន្តហោះ ខណៈមេដឹកនាំក្រុមប្រទេស G20 រំពឹងថានឹងចាប់ផ្តើមមកដល់រដ្ឋធានីញូវដែលី ចាប់ពីថ្ងៃសុក្រ ទី៨ ខែកញ្ញានេះទៅ ។
ស្របពេលជាមួយគ្នានេះ រដ្ឋធានីត្រូវបានតុបតែងដោយផ្កាយ៉ាងស្រស់ស្អាត កន្លែងសាធារណៈមានការរៀបចំយ៉ាងល្អ ហើយអគារនានា និងចិញ្ចើមផ្លូវមានការលាបពណ៌ប្លែកៗ ខណៈតំបន់ជុំវិញវិមានប្រវត្តិសាស្ត្រ India Gate ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញត្រូវបានបិទ ។
គួរបញ្ជាក់ថា សម្រាប់ជំនួបកំពូលលើកនេះ ប្លុក G20 នឹងផ្តោតកិច្ចពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍពីស្ថាប័នពហុភាគី, កំណែទម្រង់ស្ថាបត្យកម្មបំណុលអន្តរជាតិ, បទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណឌីជីថល និងផលប៉ះពាល់នៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយលើសន្តិសុខស្បៀង និងថាមពល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


