ព័ត៌មានអន្ដរជាតិ
G20 នឹងបន្ថែមសមាជិក មួយទៀត
មេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង២០ បានយល់ព្រមផ្តល់សមាជិកភាពអចិន្ត្រៃយ៍ដល់សហភាពអាហ្រ្វិក។ នេះបើយោងតាមសេចក្តីរាយការណ៍ជាច្រើន មុនកិច្ចប្រជុំកំពូលសប្តាហ៍នេះនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

ប្លុកនៃប្រទេសអាហ្វ្រិកចំនួន៥៥ ដែលបច្ចុប្បន្នត្រូវបាន G20 ចាត់ថ្នាក់ជាអង្គការអន្តរជាតិទទួលបានការអញ្ជើញ គឺនឹងមានឋានៈដូចគ្នាទៅនឹងសហភាពអឺរ៉ុបដែរ នៅក្នុងក្រុមនេះ។
តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានផ្ញើលិខិតកាលពីខែមិថុនា ដើម្បីជំរុញឲ្យមេដឹកនាំផ្សេងទៀត ទទួលយកសហភាពអាហ្រ្វិកចូលទៅក្នុងក្រុមនេះ។

ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់ឯកសារនោះ ដែលមានខ្លឹមសារថា “នេះនឹងជាជំហានដ៏ត្រឹមត្រូវមួយឆ្ពោះទៅរកស្ថាបត្យកម្ម និងអភិបាលកិច្ចសកលមួយដែលត្រឹមត្រូវ យុត្តិធម៌ និងរួមបញ្ចូលគ្នាបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំ ចំពោះសំឡេងកាន់តែច្រើនពីបណ្តាប្រទេសនៅប៉ែកខាងត្បូងលើវេទិកាអន្តរជាតិ ជាពិសេសប្រទេសនៅអាហ្វ្រិក”។
សូមបញ្ជាក់ បច្ចុប្បន្ន ប្រទេសអាហ្វ្រិកខាងត្បូង គឺជាសមាជិកអចិន្ត្រៃយ៍ G20 តែមួយគត់ ដែលតំណាងឲ្យទ្វីបនេះ។ ដោយឡែកអេហ្ស៊ីប និងម៉ូរីស គឺជាប្រទេសទទួលការអញ្ជើញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តើបញ្ហាអ្វី ដែលនឹងត្រូវផ្តោតសំខាន់ ក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


