ព័ត៌មានជាតិ
រដ្ឋាភិបាលបញ្ជាក់ហេតុផល មិនអាចលើកលែងថ្លៃទិដ្ឋការទេសចរបាន
រដ្ឋាភិបាលនៅតែបន្តយកថ្លៃទិដ្ឋាការលើជនបរទេស ថ្វីបើមានសំណូមពរឲ្យមានការលើកលែង ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និង សម្ពោធរោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតចំការមន កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែនបានថ្លែងការពារថា ការយកថ្លៃទិដ្ឋាការលើជនបរទេស ជាប្រភពចំណូលមួយរបស់រដ្ឋ។ រដ្ឋមិនទាន់មានអីជំនួស ដោយសារការប្រើប្រាស់ផលិតផលក្នុងស្រុកមានកម្រិតតិចតួចនៅឡើយ។

“មានអ្នកសំណូមពរឲ្យដក កុំយកទិដ្ឋាការ តែរឿងលុយ ៣០ដុល្លារមិនជាបញ្ហាទេ។ ប្រទេសគេរាប់រយដុល្លារ ដូចនៅប្រទេសបារាំងជាដើម នៅតែមានភ្ញៀវចាយលុយទៅលេង”។
សម្តេចបញ្ជាក់ថា ការស្នើលើកលែងការយកថ្លៃទិដ្ឋាការមិនអាចធ្វើបានទេ លើកលែងតែប្រទេសកម្ពុជាអាចទាញយកកម្រៃពីវិស័យទេសចរណ៍ឲ្យបានច្រើន ដែលអាចជំនួសយកតម្លៃលើទិដ្ឋាការបាន។
កាលពីឆ្នាំ ២០១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណ ៦ លាននាក់។ ក្នុងនោះចំណូលពីការយកថ្លៃទិដ្ឋការមានរហូតដល់ជាង ១៨០ លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលមិនទាន់អាចឈានដល់ការលើកលែងទិដ្ឋាការ លុះណាកម្ពុជាមានការតភ្ជាប់ជើងហោះហើរទូលំទូលាយទៅបណ្ដាប្រទេសនានា មានផលិតផលទេសចរណ៍សម្បូរបែប ទើបរដ្ឋាភិបាលពិចារណារឿងលើកលែងទិដ្ឋាការនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១១ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


