ព័ត៌មានអន្ដរជាតិ
ស្វីស ជាប់ជាប្រទេសល្អផ្តាច់គេលើលោក ប្រចាំឆ្នាំ២០២៣
យោងតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថល US News & World Report ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានបង្ហាញថា ស្វីស គឺជាប្រទេសល្អដាច់គេនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣ បន្ទាប់មកគឺកាណាដា ស៊ុយអែត អូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ នូវែលសេឡង់ ចក្រភពអង់គ្លេស និងហូឡង់។

ដោយឡែក ក្នុងចំណោមប្រទេសអាស៊ាន សិង្ហបុរីជាប់លេខ១៦ ថៃលេខ២៩ ម៉ាឡេស៊ីលេខ៣៨ ឥណ្ឌូណេស៊ីលេខ៤១ ហ្វីលីពីនលេខ៤៣ វៀតណាមលេខ៤៤ កម្ពុជាលេខ៦៤ និងមីយ៉ាន់ម៉ាលេខ៨០។
យ៉ាងណាមិញ អ៊ីរ៉ង់ស្ថិតនៅបាតតារាងក្នុងឆ្នាំនេះ។ ក្រៅពីអ៊ីរ៉ង់ បើរាប់ចាប់ពីបាតតារាងមកវិញ ប្រទេសដែលមិនល្អរួមមាន បេឡារុស, លីបង់, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, ស៊ែប៊ី, ហុងឌូរ៉ាស, មីយ៉ាន់ម៉ា, អាល់ហ្សេរី, និងកាមេរូន។

គួរបញ្ជាក់ថា ប្រទេសទាំងឡាយត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមលក្ខណៈចំនួន៧៣ ហើយពិន្ទុត្រូវបានគេដាក់ដោយផ្អែកលើកត្តានានាដូចជា៖ ដំណើរផ្សងព្រេង ភាពរហ័សរហួន ឥទ្ធិពលវប្បធម៌ ភាពជាសហគ្រិន បេតិកភណ្ឌ ការបើកចំហសម្រាប់អាជីវកម្ម ថាមពល គុណភាពនៃជីវិត និងគោលបំណងសង្គម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ បាងកក ជាប់លេខ១លើលោក ជាទីក្រុង មានទេសចរទៅលេងច្រើនបំផុត ក្នុងឆ្នាំ២០២៣
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


