សន្តិសុខសង្គម
កម្លាំងជំនាញឃាត់ខ្លួនអ្នកបង្កើតអាខោន Telegram ក្លែងក្លាយរបស់ស្នងការខេត្តកណ្ដាល
ជនសង្ស័យដែលបង្កើតអាខោន Telegram ក្លែងក្លាយដាក់រូបលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានហើយ។ នេះបើតាមការបញ្ជាក់លោកឧត្ដមសេនីយ៍ទោស្នងការខេត្តកណ្ដាល នៅថ្ងៃទី១១កញ្ញានេះ។ ជនសង្ស័យមានឈ្មោះ ងន យឿន ហៅ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រកាសជាសាធារណៈថា មានជនសង្ស័យបានបង្កើត Acc Telegram ក្លែងក្លាយ ដោយយករូបលោកទៅដាក់ដើម្បីឆាតខ្ចីលុយពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ជនសង្ស័យបានបង្កើតអាខោន Telegram ក្លែងក្លាយហើយបានផ្ញើសារទៅខ្ចីប្រាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចំនួន៥ពាន់ដុល្លារ ដោយលើកហេតុផលថា ខ្វះខាតថវិកាមើលជំងឺម្ដាយក្មេក។

តាមសំណេររបស់ជនសង្ស័យដែលផ្ញើទៅលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសរសេរថា «ខ្ញុំបាទឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សូមគោរពឯកឧត្តម គង់ សោភ័ណ្ឌ នៃគណៈអភិបាលខេត្តកណ្ដាល ខ្ញុំបាទមានការខ្វះខាតថវិកាមើលជំងឺម្ដាយក្មេកខ្ញុំមិនដឹងថាទៅរកឯណា មានតែសម្រេចចិត្តសុំខ្ចីលុយឯកឧត្តមចំនួន 5.000 ដុល្លារសិន ពេលខែ១០ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងសងឯកឧត្តមវិញ សុំឯកឧត្តមជួយដល់ខ្ញុំផង ខ្ញុំខ្ចីនេះដើម្បីយកទៅមើលជំងឺម្ដាយក្មេកខ្ញុំគាត់ឈឺ សុំឯកឧត្តមជួយខ្ញុំម្ដងមក ខ្ញុំឱ្យខ្ញុំសុំទោសផងឯកឧត្តម គង់ សោភ័ណ្ឌ នៃគណៈអភិបាលខេត្តកណ្ដាល ដោយសារខ្ញុំខ្វះខាតបន្តិចបន្តួចទើបសម្រេចចិត្តសុំខ្ចីឯកឧត្តមសិន ពេលខែ១០ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងសងឯកឧត្តមវិញគ្រប់ចំនួន តើឯកឧត្តមយកការប្រាក់ពីខ្ញុំប៉ុន្មានដែរឱ្យខ្ញុំបាទសុំទោសផងឯកឧត្តមបើខ្ញុំខុសឆ្គងអ្វីសុំឯកឧត្តមអត់ទោសដល់ខ្ញុំផង»។ លេខគណនេយ្យ ABA របស់ម៉ែក្មេកខ្ញុំ003 241 803៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


