ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ អាចឈានដល់ ២០០០នាក់ ដោយសារព្យុះ Daniel នៅ លីប៊ី
មនុស្សប្រហែល ២០០០ នាក់ត្រូវគេគិតថាអាចស្លាប់ បន្ទាប់ពីព្យុះមេឌីទែរ៉ាណេដ៏មានឥទ្ធិពលឈ្មោះ Daniel បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងកំពង់ផែ Derna ភាគខាងកើតប្រទេសលីប៊ីកាលពីចុងសប្តាហ៍ ។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលភាគខាងកើតរបស់ប្រទេសលីប៊ីក្នុងទីក្រុង Benghazi លោក Osama Hamad បានប្រាប់ទូរទស្សន៍ Al Masar ថា ទឹកជំនន់ បានលេបត្របាក់តំបន់មួយទាំងមូលក្នុងទីក្រុង Derna ដោយបណ្តាលឲ្យអ្នកស្រុករាប់ពាន់នាក់ ត្រូវបាត់ខ្លួន។
កាលពីព្រឹកថ្ងៃចន្ទ លោក Othman Abduljaleel រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋាភិបាលលីប៊ីភាគខាងកើត បានប្រកាសតួលេខអ្នកស្លាប់ត្រឹមតែ ២៧ នាក់ប៉ុណ្ណោះ ប៉ុន្តែលោកបានកត់សម្គាល់ថា ចំនួននេះមិនរាប់បញ្ចូលអ្នកស្លាប់នៅទីក្រុង Derna ទេ ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋបាលដែលមានមូលដ្ឋាននៅទីក្រុង Benghazi លោក Mohamed Massoud ក៏បានប្រាប់ AFP ផងដែរថា មនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយនេះ។
ចំណែកមន្ត្រីអឌ្ឍចន្ទក្រហមនៅទីក្រុង Benghazi ឈ្មោះ Kais Fhakeri បានបញ្ជាក់ថា អ្នកស្លាប់យ៉ាងតិច១៥០នាក់ត្រូវបានកត់ត្រា ដោយសារតែការដួលរលំអគារ ហើយច្បាស់ណាស់ តួលេខនឹងបន្តកើនឡើងទៀត។

គ្រោះមហន្តរាយនៅលីប៊ី កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះ Daniel បានវាយលុកប្រទេសក្រិក តួកគី និងប៊ុលហ្គារី ដោយសម្លាប់មនុស្សយ៉ាងតិច ១៤ នាក់ ។ ក្នុងនោះមនុស្ស ៣ នាក់នៅក្នុងប្រទេសក្រិកបានបាត់បង់ជីវិត, ៧ នាក់នៅតួកគី និង ៤ នាក់នៅលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសប៊ុលហ្គារី ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរអាជ្ញាធរលីប៊ី បានប្រកាសភាពអាសន្ន រួមជាមួយនឹងការកាន់ទុក្ខរយៈពេល ៣ ថ្ងៃ ហើយដាក់បម្រាមគោចរនៅក្នុងតំបន់ដែលរងផលប៉ះពាល់រួមមាន Benghazi, Sousse, Al Bayda និង Al-Marj ។ លើសពីនេះ សាលារៀន និងអាជីវកម្មនានា ក៏ត្រូវបានបញ្ជាឲ្យបិទផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


