កីឡា
Paul Pogba ត្រូវផ្អាកជាបណ្តោះអាសន្នក្រោយពាក់ព័ន្ធសារធាតុហាមឃាត់
ខ្សែបម្រើ Paul Pogba របស់ក្លិប Juventus ត្រូវបានផ្អាកពីសកម្មភាពបាល់ទាត់ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងសារធាតុហាមឃាត់។
តុលាការជាតិប្រឆាំងសារធាតុហាមឃាត់ (Nado) របស់ប្រទេសអ៉ីតាលី បាននិយាយថា ការធ្វើតេស្ត Pogba រកឃើញសារធាតុហាមឃាត់កម្រិតអ័រម៉ូន Testosterone បន្ទាប់ពី Juventus បានឈ្នះ ៣-០ លើក្លិប Udinese កាលពីថ្ងៃទី ២០ ខែសីហា។

Pogba អាយុ៣០ឆ្នាំជាកីឡាករបម្រុងដែលមិនបានដាក់ឲ្យលេងទេ ប៉ុន្តែត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ការធ្វើតេស្តសារធាតុហាមឃាត់ក្រោយការប្រកួត។ ប្រសិនបើរកឃើញថា មានពិរុទ្ធពាក់ព័ន្ធនឹងសាធារធាតុហាមឃាត់មែននោះ រូបគេអាចប្រឈមនឹងជាប់ពិន័យពីបាល់ទាត់ ២ ទៅ ៤ ឆ្នាំ។
Juventus បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ក្លិប Juventus សូមប្រកាសថា ថ្ងៃនេះទី១១ ខែកញ្ញា ឆ្នាំ ២០២៣ កីឡាករ Paul Labile Pogba បានទទួលដីកាព្យួរជាបណ្តោះអាសន្នពីតុលាការជាតិប្រឆាំងសារធាតុហាមឃាត់ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តដែលបានធ្វើកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ក្លិបរក្សាសិទ្ធិក្នុងការពិចារណាលើនីតិវិធីបន្ទាប់»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


