ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Grand ២០២២ សន្យាអ្នកគាំទ្រថានាងមិនអាចFakeជាអ្នកណាផ្សេងបានទេ
ម្ចាស់មកុដ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខមកអះអាងប្រាប់អ្នកគាំទ្ររបស់ខ្លួនដោយជំហរថា ទោះបីជាយ៉ាង ណា គឺនាងមិនអាចប្រែក្លាយទៅជាអ្នកណាផ្សេងបានទេ ពោលគឺ វត្តីពីមុន នៅតែ វត្តីដដែល។

ជាមួយគ្នានេះដែរ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើ ការរលឹកនូវអនុស្សាវរីយ៍ល្អៗមួយចំនួនដែលបានរំលងផុតទៅជិត ១ខែមកហើយ។ ក្នុងនោះនាងលើកឡើងថា ថ្ងៃនេះមករំលឹកពីវីដេអូនេះបន្តិច កន្លងទៅជិត១ ខែហើយ គឺ ចង់អរគុណទៅកាន់អ្នកទាំងអស់គ្នាម្តងទៀតអាចនិយាយបានថា នាងជាមនុស្សម្នាក់ដែលចូលចិត្តនិយាយអីត្រង់ៗ មុនឈានជើងចូលក្នុងវិស័យសិល្បៈ ធ្លាប់គិតថាខ្លួនឯងមិនមានអ្នកស្រឡាញ់ ចូលចិត្តច្រើនបែបនេះទេដោយសារតែចរិកធម្មជាតិរបស់យើងពិសេសក្នុងវិស័យបវរកញ្ញាតែម្តង។
វត្តី និយាយបន្តថា “ខ្ញុំធ្លាប់គិតថាបវរកញ្ញា គឺជាមនុស្ស ម្នាក់ដែលរៀបរយ មានកិរិយាទន់ភ្លន់គ្រប់ពេលវេលា ហើយយើង ក៏មិនមែនជាមនុស្សល្អឥតខ្ចោះបែបនឹងផងដែរ។ចូលចិត្តលេងច្រើនគិតអី្វនិយាយនឹង មិននឹកស្មានថា មានមនុស្សជាច្រើនដែលស្រឡាញ់យើងជាយើងបែបនេះទេ ហើយក៏សូមបញ្ជាក់ថា PichVotey គឺ Pich Votey មិនអាច fake ជាអ្នកណាផ្សេងបានទេ អរគុណអ្នកទាំងអស់គ្នាដែលបើកចិត្តទទួល យកអ្វីគ្រប់យ៉ាងរបស់វត្តី“។


ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់ទៀតថា«នៅពេលដែលយើងកើតមកពិតជាខ្វះនូវក្តីស្រឡាញ់ យើងពិតជាឲ្យតម្លៃលើទំនាក់ទំនងខ្លាំងមែនទែន បើប្រៀបធៀបFan ទៅនឹងអ្វីមួយនៃរាងកាយ ? វត្តីប្រដូចអ្នកគាំទ្រទាំងអស់ទៅនឹងសរសៃឈាមដែល នៅសព្វពេញរាងកាយ(ពិសេសក្នុងបេះដូង)ដែលមិនអាចខ្វះបាន»។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ថែមទៀតថា «ចុងក្រោយ ចង់ប្រាប់ថាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងៗនឹងអរគុណដល់បណ្តាអ្នកគាំទ្រចែ វតី្ត ទាំងអស់ដែលជាកម្លាំងចិត្ត តែងតែគាំទ្រតាំងពីប្រកួតក្នុងស្រុក ដល់ឆាកអន្តរជាតិ បន្តមកដល់ឥឡូវ សង្ឃឹមTeam Pich Votey គ្រប់គ្នានឹងនៅជាមួយគ្នាបែបនេះរហូតទៅ អរគុណសម្រាប់តម្លៃនៃទឹកចិត្តដែលតែងតែជួយផុសPromotedតាមបណ្ដាញសង្គមផ្សេងៗមកគាំទ្រចែតីដល់កន្លែង»។


គួររម្លឹកថា កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាតំណាងកម្ពុជាក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាអំឡុងខែតុលា ចុងឆ្នាំ២០២២។ យ៉ាងណាមិញទោះបីនាងមិនអាចឆ្លងចូលទៅក្នុងTop5 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូណេស៊ី ពិតមែន តែបវរកញ្ញារូបនេះ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


