សុខភាព
កុំប្រហែសខ្លួន ពណ៌លាមកប្រាប់ពីជំងឺធ្ងន់ឬស្រាល
តើអ្នកដឹងទេថា លាមកដែលត្រូវបានបញ្ចេញជារៀងរាល់ថ្ងៃអាចប្រាប់បានយ៉ាងច្រើន អំពីសុខភាពរបស់មនុស្ស? វាមិនគ្រាន់តែប្រាប់អំពីអាហារដែលយើងបរិភោគនោះទេ។ ប៉ុន្តែវាក៏ជាសញ្ញាព្រមានឲ្យយើងងាកមករកសុខភាពយើង ឬអាចប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗផងដែរ។

តើលាមកប្រភេទណាដែលធម្មតា? ជាទូទៅ នៅពេលដែលមនុស្សញ៉ាំអាហារច្រើនប្រភេទ រាងកាយនឹងបញ្ចេញលាមក ឬកាកសំណល់ជារៀងរាល់ថ្ងៃ។ ឬយ៉ាងហោចណាស់មិនលើសពី ២ថ្ងៃក្នុងមួយលើក ហើយមិនត្រូវប្រើកម្លាំងច្រើនដើម្បីរុញឡើយ។ ដូច្នេះវាត្រូវបានគេហៅថាចលនាពោះវៀនធម្មតា។
បន្ថែមពីលើការសង្កេតពេលវេលាដែលត្រូវបញ្ចេញ។ រូបរាងនៃលាមកមានសារៈសំខាន់ផងដែរក្នុងការជួយយើងវាយតម្លៃស្ថានភាពសុខភាព ដូច្នេះហើយបន្ទាប់ពីបន្ទោរបង់រួច អ្នកគួរតែសង្កេតមើលពណ៌ និងរូបរាងរបស់លាមកជារៀងរាល់ពេលមុននឹងសម្អាតវា។
១ លាមកមានរាងមូល និងរឹង
លាមកប្រភេទនេះមានរាងមូល និងរឹង។ វាជាសញ្ញាព្រមានថារាងកាយខ្សោះជាតិទឹក និងញ៉ាំអាហារដែលមិនមានជាតិសរសៃ ដំណោះស្រាយគឺត្រូវផឹកទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ រួមជាមួយការញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដើម្បីជួយបន្ថែមជាតិសរសៃដល់រាងកាយ។
២ លាមកមានពណ៌ក្រហម
លាមកក្រហមអាចបណ្តាលមកពីមូលហេតុ២យ៉ាង៖
– បរិភោគអាហារ ឬផ្លែឈើដែលមានពណ៌ក្រហម។
– មានឈាមនៅក្នុងខ្លួន។
ការញ៉ាំអាហារពណ៌ក្រហមដូចជា ប៉េងប៉ោះ ស្ត្របឺរី និងម្ទេសអាចធ្វើឲ្យលាមករបស់អ្នកឡើងក្រហម។ ប្រសិនបើអ្នកញ៉ាំអាហារដែលមានពណ៌ក្រហមនៅថ្ងៃនោះ ហើយលាមកទន់ និងធម្មតា វាអាចទៅរួចដែលថាពណ៌ក្រហមដែលមកជាមួយលាមកគឺជាសំណល់នៃអាហារដែលអ្នកញ៉ាំ។ ប៉ុន្តែក្នុងករណីដែលបង្ខំឲ្យបន្ទោរបង់ដោយប្រើកម្លាំងច្រើន។ លាមករឹង អាចបណ្តាលឲ្យហូរឈាមពីស្រទាប់រន្ធគូថ ឬការរហែកនៃរន្ធគូថ។ នេះនឹងបណ្តាលឲ្យមានបរិមាណតិចតួចនៃឈាមចេញមក ឬឆ្លងមេរោគលាមក។ ជួនកាលវាបណ្ដាលមកពីជំងឺឬសដូងបាតដែលដាច់រលាត់ធ្វើឲ្យហូរចេញមក ដូច្នេះហើយប្រសិនបើអ្នកមានអារម្មណ៍ថាឈាមដែលមកជាមួយលាមកគឺជាឈាមដែលមិនត្រូវបានស្រូបតាមធម្មតា។ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ សម្រាប់ការធ្វើរោគវិនិច្ឆ័យបន្ថែម។
៣ លាមកមានពណ៌ខ្មៅ
លាមកខ្មៅគឺជាសញ្ញាព្រមាននៃភាពមិនប្រក្រតីនៅក្នុងរាងកាយ ដូចជាការហូរឈាមចេញពីសរីរាង្គខាងក្នុង ពោះវៀន និងប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែក្នុងករណីខ្លះប្រសិនបើអាហារដែលមានជាតិដែកត្រូវបានបរិភោគ ឬការទទួលទានវីតាមីន និងជាតិដែកអាចធ្វើឲ្យលាមករឹង និងមានពណ៌ខ្មៅផងដែរ ដូច្នេះហើយអ្នកគួរចំណាំអាហារដែលអ្នកញ៉ាំផងដែរ ។
៤ លាមកមានពណ៌ស្លេកទៅជាពណ៌ស
ជាធម្មតា លាមករបស់មនុស្សគួរតែមានពណ៌លឿងទៅពណ៌ត្នោតបន្តិច។ ក្នុងករណីដែលលាមកមានពណ៌ស្លេក វាអាចបណ្តាលមកពីមុខងារថ្លើមខុសប្រក្រតី។
៥ លាមកមានពណ៌បៃតង
សង្កេតមើលថាតើអ្នកញ៉ាំបន្លែស្លឹកបៃតងច្រើននៅថ្ងៃនោះឬអត់។ ដោយសារតែបន្លែស្លឹកបៃតងអាចធ្វើឲ្យលាមករបស់អ្នកមានពណ៌បៃតង។ ហើយបន្លែខ្លះងាយរំលាយ ដូច្នេះលាមកនៅតែមានពណ៌បៃតងដូចបន្លែដែលអ្នកញ៉ាំ។
នៅពេលអ្នកសង្កេតដោយប្រុងប្រយ័ត្ន អ្នកនឹងឃើញវា។ ករណីលាមកមានពណ៌ខុសៗគ្នាដូចជាក្រហម ទឹកក្រូច ឬបៃតង ជួនកាលវាកើតចេញពីពណ៌នៃអាហារដែលបានញ៉ាំ។ ប៉ុន្តែប្រសិនបើមានពណ៌ខ្មៅ ស្លេក ហើយរួមផ្សំនឹងដុំពករឹង ឬរាវខ្លាំងពេកក៏មិនមានដែរ ។ ប្រសិនបើលាមកមានសភាពបែបនេះញឹកញាប់ វាអាចជាសញ្ញាព្រមាននៃជំងឺផ្សេងៗដូចជាឬសដូងបាត មហារីកពោះវៀនធំជាដើម។ ដូច្នេះចាប់ពីពេលនេះតទៅ ពេលបន្ទោសបង់រួចរាល់ កុំភ្លេចសង្កេតមើលជាមុនសិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើអ្នកដឹងទេ? ផឹកភេសជ្ជៈញឹកញាប់ រងជំងឺពុកឆ្អឹងឥតដឹងខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


