Connect with us

បច្ចេកវិទ្យា

ត្រកូល iPhone 15 ទាំង៤ម៉ូដែល នឹងមកដល់ខ្មែរ​ឆាប់ៗនេះ ក្នុងតម្លៃចាប់ពីជិត ១០០០ដុល្លារ ឡើងទៅ

បានផុស

នៅ

បើទោះបីជាក្រុមហ៊ុន Apple មិនទាន់បញ្ចេញស្មាតហ្វូនរបស់ខ្លួនទៅលើទីផ្សារ តែតាមព័ត៌មានច្បាស់ការថា នឹងដាក់លក់លើទីផ្សារជាផ្លូវការ នៅថ្ងៃទី២២ សប្តាហ៍ក្រោយនេះ។ ចាប់តាំងពីថ្ងៃដែលក្រុមហ៊ុន Apple បង្ហាញត្រកូល iPhone 15 ទាំង៤ម៉ូដែលរួចមក ហាងលក់ទូរសព្ទជាច្រើន បានបើកទទួលការកុម្ម៉ង់ភ្លាមៗ (Pre-Order) និងមានខ្លះក៏បានកំណត់តម្លៃរួចហើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមហាងលក់ទូរសព្ទ JET Black Store បញ្ជាក់ប្រាប់ដល់អ្នកដែលបានកុម្ម៉ង់ម៉ូដែលមួយណាក៏ដោយ​ ពីហាងរបស់ខ្លួនទុកមុន ថានឹងទទួលបានទូរសព្ទម៉ាកល្បីនេះ នៅថ្ងៃទី២៧កញ្ញា​ ខាងមុខ ដែលនេះសបញ្ជាក់បានថា iPhone 15 ទាំង៤ម៉ូដែល នឹងមកដល់ទីផ្សារកម្ពុជាអំឡុងសប្តាហ៍ទី៤ នៃខែនេះ។

ដូចនេះ កម្ពុជាថ្មី សូមលើកយកតម្លៃពីហាងទូរសព្ទខាងលើ មកចែករំលែកដល់អ្នកដែលចង់ដឹងតម្លៃទាំង ៤ម៉ូដែល។
១. តម្លៃ iPhone 15
– iPhone 15 (128GB) តម្លៃ 965$
– iPhone 15 (256GB) តម្លៃ 1165$
– iPhone 15 (512G) តម្លៃ 1365$

២. តម្លៃ iPhone 15 Plus
– iPhone 15 Plus (128GB) តម្លៃ 1165$
– iPhone 15 Plus (256GB) តម្លៃ 1265$
– iPhone 15 Plus (512G) តម្លៃ 1465$

៣. តម្លៃ iPhone 15 Pro
– iPhone 15 Pro (128GB) តម្លៃ 1265$
– iPhone 15 Pro (256GB) តម្លៃ 1365$
– iPhone 15 Pro​ (512G) តម្លៃ 1665$
– iPhone 15 Pro (1TB) តម្លៃ​ 1865$

៤. iPhone 15 Pro Max
– iPhone 15 Pro Max (256GB) តម្លៃ 1565$
– iPhone 15 Pro​ Max (512G) តម្លៃ 1865$
– iPhone 15 Pro Max (1TB) តម្លៃ​ 2165$

គួរបញ្ជាក់ដែរថា ចំពោះតម្លៃនៃការលក់តាមហាងទូរសព្ទ អាចប្រែប្រួលទៅតាមស្តុក ការធានា និងការដឹកជញ្ជូនជាដើម-ល-។ ហេតុនេះតម្លៃដែលដាក់ចេញដោយហាងខាងលើ គ្រាន់តែជាតម្លៃមួយដែលហាងខាងលើជាអ្នកកំណត់ ហើយតម្លៃនេះ អាចយកមកធ្វើជាតម្លៃជាមធ្យមបាន ទោះហាងទូរសព្ទលក់ក្នុងតម្លៃខុសគ្នា តែក៏មិនតិចឬច្រើនជាងគ្នាពេកដែរ៕

អត្ថបទ៖ សុធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម