ព័ត៌មានអន្ដរជាតិ
កាណាដា គំរាមពិន័យហាងផ្គត់ផ្គង់គ្រឿងទេសណា ដែលលក់ថ្លៃជ្រុល មិនគិតដល់ប្រជាជន
រាជរដ្ឋាភិបាលកាណាដា បានព្រមានដល់ហាងលក់គ្រឿងទេសទាំងឡាយ អំពីផលវិបាកធំធេង ប្រសិនបើពួកគេ មិនលក់ទំនិញក្នុងតម្លៃសមរម្យសម្រាប់ប្រជាជន ត្រឹមថ្ងៃទី៩ខែតុលា។
រឿងនេះកើតឡើង ចំពេលប្រទេសប្រឈមនឹងអតិផរណាកើនឡើងខ្ពស់ ហើយចំពេលអត្រាគាំទ្រគណបក្សសេរីនិយម របស់នាយករដ្ឋមន្ត្រី Justin Trudeau ធ្លាក់ចុះដល់កម្រិតទាបដ៏អាក្រក់។
ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ជាតិរបស់គណបក្សសេរីនិយម នៅទីក្រុងឡុងដ៍ នៃខេត្ត Ontario កាលពីចុងសប្តាហ៍ លោក Justin Trudeau និយាយថា លោករំពឹងថា ហាងលក់គ្រឿងទេសធំៗនឹងផ្តល់ដំណឹងល្អ ដោយការធ្វើឲ្យតម្លៃមានស្ថិរភាព។ ប្រសិនបើផែនការរបស់ពួកគេមិនបានផ្តល់ការសង្គ្រោះពិតប្រាកដសម្រាប់មនុស្សវណ្ណៈកណ្តាល និងប្រជាជនដែលខិតខំជាមួយខ្លួនទេនោះ យើងនឹងចាត់វិធានការបន្ថែម បូករួមទាំងវិធានការពន្ធផងដែរ។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងនវានុវត្តន៍ វិទ្យាសាស្ត្រ និងឧស្សាហកម្ម លោក Francois-Philippe Champagne បាននិយាយនៅក្នុងបទសម្ភាសជាមួយ CBC ថា លោកបានផ្ញើលិខិតអញ្ជើញទៅកាន់នាយកប្រតិបត្តិនៃក្រុមហ៊ុន Loblaw, Sobeys, Metro, Costco និង Walmart ដែលជាបណ្តាញគ្រឿងទេសដ៏ធំបំផុតក្នុងប្រទេស ឲ្យចូលរួមកិច្ចប្រជុំនៅទីក្រុង Ottawa ដើម្បីបង្ហាញពីចំណាត់ការ ដែលនឹងកាត់បន្ថយអតិផរណាតម្លៃនៅក្នុងវិស័យគ្រឿងទេស។
ទោះបីជាយ៉ាងណាក៏ដោយ លោក Champagne មិនបានរៀបរាប់លម្អិតអំពីថាតើវិធានការពន្ធ ដែលនាយករដ្ឋមន្ត្រីកំពុងពិចារណានោះ គឺជាអ្វីទេ ប៉ុន្តែបានរំលឹកឡើងវិញថា នឹងមានផលវិបាក ប្រសិនបើពួកគេមិនមកអង្គុយតុពិភាក្សា យកដំណោះស្រាយជាមួយគ្នា។
សូមបញ្ជាក់ ការគំរាមនេះ កើតឡើងចំពេលតម្លៃទំនិញនៅក្នុងប្រទេសកាណាដា កើនឡើងខ្ពស់ ហើយមានរបាយការណ៍ថា ក្រុមហ៊ុនយក្សលក់គ្រឿងទេស រកបានប្រាក់ចំណេញកប់ក្តោង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ