ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានា គឺគិតផលប្រយោជន៍ជាតិជាធំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ៗថា គោលនយោបាយការបរទេសរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានាទាំងអស់ គឺគិតផលប្រយោជន៍ជាតិជាធំ។ ការគូសបញ្ជាក់នេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧នេះ គឺប្រកាន់ជំហរនិរន្តភាព សង្គតិភាព ជាមួយនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺគោលនយោបាយ ដែលឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជ្យភាព ផ្អែកលើច្បាប់ អនុវត្តដោយច្នៃប្រឌិត វៃឆ្លាត និងផ្អែកលើមូលដ្ឋានជាតិ តម្កល់នូវមូលដ្ឋាននៃផលប្រយោជន៍ជាតិជាធំ។ នេះជាគោលនយោបាយការបរទេសរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានាទាំងអស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ផលប្រយោជន៍ជាតិជាធំ ប្រកាន់ឯករាជ្យភាព ផ្អែកទៅលើច្បាប់អន្តរជាតិ និងហ្នឹងហើយគឺជាធំ បងប្អូនកុំព្រួយបារម្ភ ធ្វើអ្វីក៏ដោយគិតផលប្រយោជន៍ជាតិជាធំ ជឿចុះមិនអាចទៅបាត់ផលប្រយោជន៍ទេ»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ គឺដើម្បីបញ្ជាក់ជំហរនូវគោលនយោបាយការទូតរបស់កម្ពុជា ជាមួយប្រទេសចិន ដោយរក្សានូវគោលជំហរដដែល ព្រោះជាគោលជំហររបស់គណបក្សប្រជាជនកម្ពុជា៕
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


