ជីវិតកម្សាន្ដ
ត្រូវប៉ាន់ខ្លាំង! Jisoo ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តខ្នាតធំមួយ នាចុងខែនេះ
បន្ទាប់ពីបង្ហាញវត្តមានក្នុងភាពយន្តភាគរឿង “Snowdrop” តារាចម្រៀង Kim Jisoo សមាជិកក្រុម BLACKPINK ហាក់ត្រូវប៉ាន់ខ្លាំងនឹងវិស័យសម្ដែង ហើយក្នុងរយៈដ៏ខ្លីខាងមុខនេះ នាងនឹងលេចមុខក្នុងភាពយន្តខ្នាតធំថ្មីមួយ។

យោងតាមសម្ដីរបស់អ្នកដឹកនាំរឿងលោក Kim Seong-sik បានលាតត្រដាងនៅអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៩ ខែកញ្ញា ថា Jisoo នឹងបង្ហាញខ្លួនជាតួពិសេសក្នុងភាពយន្តភាគភ័យរន្ធត់ និងអាថ៌កំបាំងរឿង “Dr. Cheon and Lost Talisman” ។ ភាគយន្តនេះនឹងមកដល់រោងភាពយន្តនៅកូរ៉េខាងត្បូងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា គេហទំព័រ YTN Star បានរាយការណ៍ថា Jisoo នឹងចូលរួមសម្តែងជាតួឯកស្រីក្នុងរឿងភាគថ្មីជាមួយតួឯកប្រុសលោក Park Jung Min។ ភាពយន្តភាគថ្មីនេះជាប្រភេទរឿងខ្មោចឆៅ (Zombie) ដែលចំណងជើង “Influenza” ខណៈបច្ចុប្បន្ននាងបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាថ្មីម្ដងទៀត ក្រោយអ្នកដឹកនាំរឿងប្រកាសថា សមាជិក BLACKPINK រូបនេះនឹងក្លាយជាតួសំខាន់ម្នាក់ក្នុងភាពយន្តខ្នាតធំរឿង “Dr. Cheon and Lost Talisman” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jisoo បដិសេដស្នេហ៍យ៉ាងគួរឱ្យស្រឡាញ់ ពេលហ្វេនសុំធ្វើសង្សារ
ចុចអាន៖
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


