ជីវិតកម្សាន្ដ
Jisoo បដិសេដស្នេហ៍យ៉ាងគួរឱ្យស្រឡាញ់ ពេលហ្វេនសុំធ្វើសង្សារ
ទោះបីជាដឹងហើយថាអាយដល់របស់ខ្លួនមានមិត្តប្រុស ថែមទាំងប្រកាសជាសាធារណៈទៀតផង ប៉ុន្តែអ្នកគាំទ្រម្នាក់នៅតែបង្ហាញភាពហានក្លា ហ៊ានលើកស្លាកសុំ Jisoo ធ្វើសង្សារយ៉ាងបើកចំហ បង្កឱ្យអ្នកលេងអ៊ីនធឺរណិតឃើញហើយ នាំគ្នាអស់សំណើចព្រាត។

បុរសជនជាតិកូរ៉េម្នាក់ ដែលជាហ្វេនរបស់ក្រុម BLACKPINK យ៉ាងងប់ងុល បានលើកស្លាកសុំស្រឡាញ់ Jisoo កណ្ដាលសាធារណៈជន ក្នុងកំលុងពេលប្រគំតន្ត្រី Born Pink នៅឯពហុកីឡដ្ឋាន MetLife រដ្ឋ New Jersey សហរដ្ឋអាមេរិក។ ដើម្បូទាក់ទាញចំណាប់អារម្មណ៍ Jisoo បុរសរូបនោះបានសរសេរស្លាកជាភាសាកូរ៉េ និងបានលើកវាឡើងពេលនាងកំពុងសម្ដែង ដោយសួរនាងថា តើគាត់អាចធ្វើជាមិត្តប្រុសម្នាក់ទៀតរបស់នាងបានទេ? ភ្លាមៗ Jisoo បានផ្ដល់ការបដិសេធ ដោយលើកម្រាមដៃជាសញ្ញាខ្វែង រួចញញឹមលេងទឹកមុខក្រមិចក្រមើម មុនពេលដើរចេញទៅ។

បន្ទាប់ពីទស្សនាវីដេអូនេះ អ្នកនិយមលេងអ៊ីនធឺរណិតសម្ដែងការយល់ស្របចំពោះការបដិសេធរបស់ Jisoo និងចាត់ទុកការបដិសេធនេះជាកាយវិការដ៏គួរឱ្យស្រឡាញ់ (Cute) ទៀតផង។ មិនតែប៉ុណ្ណោះអ្នកគាំទ្រនាំគ្នាសរសើរ Jisoo ដែលហ៊ានបើកចំហទំនាក់ទំនងរបស់នាងជាមួយមិត្តប្រុសលោក Ahn Bo Hyun ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ J-Hope បង្ហោះរូបឯកសណ្ឋានយោធាប៉ុន្មានសន្លឹក តែអ្នកគាំទ្របែរចាប់អារម្មណ៍នឹងស្បែកជើង
ចុចអាន៖ ក្រោយធ្លាយព័ត៌មានតោងកូនសេដ្ឋី អ្នកគាំទ្រថាប្រាក់ចំណូល Lisa ចាយសឹងមិនអស់ផង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


