ព័ត៌មានជាតិ
តើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទាំងរថយន្ត និងម៉ូតូ ត្រូវផាកពិន័យប៉ុន្មាន?
សម្រាប់អ្នកបើកបរដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវផាកពិន័យតាមចំនួនកំណត់នៃច្បាប់ ទាំងរថយន្តគ្រប់ប្រភេទ និងម៉ូតូ។ ខាងក្រោមនេះ គឺជាចំនួនទឹកប្រាក់ផាកពិន័យសម្រាប់អ្នកដែលល្មើសច្បាប់ចរាចរណ៍តាមច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០។

ការផាកពិន័យសម្រាប់អ្នកល្មើសច្បាប់ដែលបើកបរទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ឬម៉ូតូកង់បួនដែលល្មើសច្បាប់ដូចជា៖
- ផាក ៦ម៉ឺនរៀល ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ឬពាក់មិនត្រូវស្តង់ដា (ក្មេង៣ឆ្នាំឡើង) បើកបរដោយកុងទ័រល្បឿនមិនដំណើរការ បើកបរលើសល្បឿនកំណត់ ដឹកអ្នកដំណើរលើសចំណុះ (លើកលែងមានអ្នកជំងឺ) បើកបរមិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់មន្ត្រីនគរបាល និងបើកបរដោយគ្មានកញ្ចក់មើលក្រោយ

- ផាក ៨ម៉ឺនរៀល ចំពោះអ្នកបើកបរប្រើទូរសព្ទ ប្រើសម្លេងមិនត្រូវតាមច្បាប់កំណត់ តាំងភ្លើង និងភ្លើងសញ្ញាមិនត្រូវបច្ចេកទេស បើកលើសល្បឿន
- ផាកពិន័យ ១សែនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ប្រើសម្លេងម៉ាស៊ីនខ្លាំង ឬ ផ្សែងច្រើនខុសបច្ចេកទេស និងប្រើភ្លើងមិនត្រូវតាមច្បាប់កំណត់
- ពិន័យ ១សែន ២ម៉ឺនរៀល ចំពោះអ្នកបើកបរដែលគ្មានបណ្ណបើកបរ ឬ ផុតកំណត់ គ្មានបណ្ណសម្គាល់ ឬ ផ្លាកលេខរលុប ខូចខាត ឬ គ្មានផ្លាកលេខ។ ប្តូរពណ៌ដោយគ្មានការអនុញ្ញាត ឬ ពណ៌ខុសពីបណ្ណសម្គាល់ ប្រើបណ្ណបើកបរមិនត្រូវតាមប្រភេទយាន
- ពិន័យទឹកប្រាក់ ១សែន ៥ម៉ឺន ចំពោះអ្នកបើកបរប្រណាំងគ្នាលើផ្លូវសាធារណៈ
- ពិន័យ ២សែន ៥ម៉ឺន ចំពោះអ្នកបើកបរទាំងស្រវឹងដែលមានជាតិអាកុល ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ០,៥ ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម។ ក្នុងករណីនេះ គឺត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀត
សម្រាប់អ្នកបើកបរយានយន្តធុនធ្ងន់ និងស្រាលត្រូវពិន័យតាមការល្មើសច្បាប់ដូចជា៖
- ផាកពិន័យអ្នកបើកបរយានយន្តធុនស្រាល ៧ម៉ឺន ៥ពាន់រៀល យានយន្តធុនធ្ងន់ ៥សែន ៥ម៉ឺនរៀល ដែលមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព មិនយកបណ្ណបើកបរតាមខ្លួន បើកបរដោយកុងទ័រល្បឿនមិនដំណើរការ ឬ ដឹកអ្នកដំណើរលើសចំណុះ
- ពិន័យ ១សែន ២ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ២សែន ២ម៉ឺន ៥ពាន់រៀល សម្រាប់យានយន្តធុនធ្ងន់ ដែលបើកបរប្រើទូរសព្ទ ប្រើសំឡេងមិនត្រឹមត្រូវ ដាក់ភ្លើងខុសបច្ចេកទេស គ្មានផ្លិតជូតកញ្ចក់ កញ្ចក់ស្រអាប់ពិបាកមើលផ្លូវ គ្មានកញ្ចក់មើលក្រោយ បើកលើសល្បឿន ឬ សណ្តោងរថយន្ត
- ពិន័យអ្នកបើកបរយានយន្តធុនស្រាល ១សែន ៥ម៉ឺនរៀល និងធុនធ្ងន់ ៣សែនរៀល ដែលប្រើម៉ាស៊ីនខ្លាំង និងផ្សែងច្រើន ជាន់គំនូសបង្ហូតទ្រូងផ្លូវ ប្រើភ្លើងសញ្ញាមិនត្រឹមត្រូវ មិនគោរពភ្លើងចរាចរណ៍
- ផាក ១សែន ៨ម៉ឺនរៀលសម្រាប់យានយន្តធុនស្រាល និង៣សែន ៧ម៉ឺន ៥ពាន់រៀល យានយន្តធុនធ្ងន់ដែលគ្មានវិញ្ញាបនបត្រត្រួតពិនិត្យយានយន្ត ឬផុតកំណត់ ប្តូរពណ៌ បិតពណ៌មិនត្រូវតាមបណ្ណសម្គាល់ ប្រើបណ្ណបើកបរហួសកំណត់ ផ្លាកលេខរលុប រហែក ឬ មានអ្វីមកបាំង
- ពិន័យអ្នកបើកយានយន្តធុនស្រាល ៣សែនរៀល និងធុនធ្ងន់ ៦សែន ២ម៉ឺន ៥ពាន់រៀល ដែលកែច្នៃចុះបទដ្ឋានបច្ចេកទេស បើកប្រណាំងលើផ្លូវសាធារណៈ និងបើកលើសល្បឿនចាប់ពី ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោងឡើងទៅ
- សម្រាប់អ្នកបើកបរពេលស្រវឹងពិន័យ ៤សែនរៀល សម្រាប់យានយន្តធន់ស្រាល ៨សែនរៀលសម្រាប់ធុនធ្ងន់ បើវាស់ឃើញជាត់អាកុល ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ០,៥ ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម ហើយហាមឃាត់មិនឱ្យបន្តដំណើរទៅមុខទៀត

សូមបញ្ជាក់ម្តងទៀតថា នេះគឺជាការផាកពិន័យចំពោះការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ទាំងទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ឬ ម៉ូតូកង់បួន និងយានយន្តធុនស្រាល និងធ្ងន់ ដែលបានបើកឱ្យអនុវត្តឆ្នាំ២០២០។ ក្នុងនោះ គឺដកស្រង់តែចំណុចមួយចំនួននៅក្នុងព្រះរាជក្រឹត្យនេះប៉ុណ្ណោះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


