Connect with us

អាជីព

កំហុសទាំង ១២ មិនគួរធ្វើនៅក្នុងពេលកំពុងសម្ភាសន៍ការងារ

បានផុស

នៅ

ការ​សម្ភាសន៍ការងារគឺជាឱកាសដ៏សំខាន់មួយដើម្បីធ្វើឲ្យនិយោជកចាប់អារម្មណ៍។ ហើយ​បង្ហាញ​ពួកគេ​ថា​អ្នក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការងារ​នេះ​។​ ទោះ​ជា​យ៉ាង​ណា អ្នក​ដាក់ពាក្យ​ការងារ​ជាច្រើន​ខកខាន​ឱកាស​ដ៏​អស្ចារ្យ​​ដោយ​សារ​មាន​កំហុស​ក្នុង​ការ​សម្ភាសន៍​។

អត្ថបទនេះនឹងលើកយកកំហុសទាំង ១២ ដែលអ្នកមិនគួរធ្វើនៅក្នុងការសម្ភាសន៍ការងារ។ ដូច្នេះ​ហើយ​អ្នក​អាច​ចៀស​វាង​បាន ហើយ​មាន​ឱកាស​កាន់​តែ​ប្រសើរ​ក្នុង​ការ​ទទួល​បាន​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ មិនបានត្រៀមខ្លួន

កំហុសទូទៅ​បំផុតដែលធ្វើឡើងនៅក្នុងការសម្ភាសន៍​ការងារគឺថាបេក្ខជនមក​ដោយមិនបានត្រៀមខ្លួន។ មនុស្សមួយចំនួនប្រហែលជាមិន​អានការពិពណ៌នាការងារបានល្អទេ​ ឬមិនបានរកឃើញព័ត៌មានអំពីក្រុមហ៊ុនទាល់តែសោះ នេះ​ជា​លទ្ធផល​ក្នុង​ការ​ឆ្លើយ​សំណួរ​ដែល​មិន​ពាក់ព័ន្ធ ឬ​ចម្លើយ​ដដែលៗ​ចំពោះ​សំណួរ​ផ្សេង​ទៀត។ ដូច្នេះ មុន​ពេល​ទៅ​សម្ភាសន៍​ការងារ អ្នកគួរតែយល់លម្អិតអំពីមុខតំណែងការងារ និងសិក្សា​ព័ត៌មាន​អំពីក្រុមហ៊ុន​ឲ្យ​បានលម្អិត។ អ្នកអាចស្វែងរកព័ត៌មាន​នៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬសួរ​អ្នក​ដែលអ្នក​ស្គាល់​ដែល​ធ្លាប់​ធ្វើការនៅទីនោះពីមុនមក។

២ ស្លៀកពាក់​មិន​សមរម្យ

ការ​ស្លៀកពាក់​គឺ​ជា​រឿង​ដំបូង​ដែល​អ្នក​សម្ភាសន៍នឹងកត់សម្គាល់។ ដូច្នេះហើយ អ្នកគួរតែស្លៀកពាក់​ឲ្យសមស្រប​នឹង​មុខតំណែងការងារ និងទីតាំងសម្ភាសន៍។ ឧទាហរណ៍ ប្រសិនបើអ្នកដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុន​ដែល​តឹងរ៉ឹង​អំពីកូដសំលៀកបំពាក់។ អ្នក​គួរ​ស្លៀកពាក់​សមរម្យ​ដូចជា​ស្លៀក​ឈុត ឬ​សំពត់​វែង។

៣ មកដល់យឺត

ការយឺតយ៉ាវបង្ហាញពីការមិនទទួលខុសត្រូវ និងកង្វះផែនការ។ នេះជារឿងដែលអ្នកសម្ភាសន៍​មិនចាប់​អារម្មណ៍។ ដូច្នេះហើយ អ្នកគួរតែទុកពេលធ្វើដំណើរឲ្យ​បានគ្រប់គ្រាន់ ហើយ​មក​ដល់​យ៉ាង​ហោចណាស់ ១៥នាទី មុនម៉ោង​សម្ភាសន៍​របស់អ្នក។

៤ និយាយមិនសមរម្យ

ការ​និយាយ​គួរ​សម​ ជា​សុជីវធម៌​មូលដ្ឋាន​ដែល​គួរ​អនុវត្ត​ក្នុង​ការ​សម្ភាសន៍​ការងារ។ ចៀសវាងការប្រើពាក្យជេរ ឬប្រើភាសាមិនសមរម្យ។

៥ និយាយច្រើនពេក

អ្នកសម្ភាសន៍ចង់ស្តាប់ចម្លើយដែលសង្ខេប និងដល់ចំណុច។ ចៀសវាង​និយាយ​ជា​រង្វង់ ឬ​និយាយ​ច្រើនពេក ហើយ​ធុញ​អ្នក​សម្ភាស។

៦ លើកឧទាហរណ៍មួយដែលមិនពិត

អ្នកសម្ភាសន៍អាចសួរសំណួរទាក់ទងនឹងបទពិសោធន៍ ឬជំនាញរបស់អ្នក។ ប្រសិនបើអ្នកពិតជាមិនមានបទពិសោធន៍ ឬជំនាញនោះ អ្នកមិនគួរផ្តល់ឧទាហរណ៍មិនពិតនោះទេ។ នេះនឹងធ្វើឲ្យអ្នកសម្ភាសន៍ចាប់អ្នកនិយាយកុហក។

៧ និយាយអវិជ្ជមានអំពីអតីតនិយោជក ឬមិត្តរួមការងារ

ការ​និយាយ​អវិជ្ជមាន​អំពី​អតីត​និយោជក ឬ​មិត្ត​រួម​ការងារ​កើត​ឡើង​ថា​ជា​រឿង​មិន​សមរម្យ ហើយ​អាច​នឹង​ធ្វើ​ឲ្យអ្នក​សម្ភាសន៍​គិត​ថា​អ្នក​អវិជ្ជមាន។

៨​ សួរអំពីប្រាក់ខែមុនទំនួលខុសត្រូវ

ការ​សួរ​អំពី​ប្រាក់​ខែ​មុន​ការ​ទទួល​ខុស​ត្រូវ​បង្ហាញ​ថា ​អ្នក​ចាប់​អារម្មណ៍​តែ​លើ​លុយ​ប៉ុណ្ណោះ។ មិនថាការងារនោះសក្តិសមនឹងអ្នកឬអត់។

៩ លេងទូរស័ព្ទដៃ

ការលើកទូរស័ព្ទរបស់អ្នកក្នុងពេលសម្ភាសន៍បង្ហាញថា អ្នកមិនចាប់អារម្មណ៍នឹងការសម្ភាសន៍ទេ។ អ្នកច្បាស់ជាមិនគួរធ្វើវាទេ។

១០ សួរសំណួរមិនសមហេតុសមផល

អ្នកសម្ភាសន៍អាចសួរសំណួរទាក់ទងនឹងក្រុមហ៊ុន ឬមុខតំណែង។​ ឆ្លើយសំណួរ​ឲ្យ​បានច្បាស់លាស់ និងដល់ចំណុច។ ចៀសវាង​ការសួរសំណួរ​ដែល​មិន​សមហេតុសមផល ឬឆ្លើយដោយ​ខ្លួនឯង។

១១ បង្ហាញការមិនចាប់អារម្មណ៍ក្នុងការងារ

បង្ហាញ​ការ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ងារ​ដូច​ជា​ស្លុត​ ឬ​ញ័រ​ក្បាល។ នេះនឹងធ្វើឲ្យ​អ្នកសម្ភាសន៍​គិត​ថា​អ្នក​មិន​សម​នឹង​ការងារ។

១២ មិនអរគុណអ្នកសម្ភាសន៍

អ្នកគួរតែអរគុណអ្នកសម្ភាសន៍ដែលបានចំណាយពេលសម្ភាសន៍អ្នក។ បង្ហាញការដឹងគុណរបស់អ្នក​ដោយពាក្យសំដី ឬសរសេរលិខិតថ្លែងអំណរគុណ។

យ៉ាងណាមិញ វាក៏មានកំហុសផ្សេង​ទៀតដែលអ្នកមិនគួរធ្វើនៅក្នុងការសម្ភាសន៍ការងារ ដូចជាការនិយាយស្តីបន្ទោស ឬរិះគន់អ្នកដទៃជាដើម ឬ​ធ្វើ​សកម្មភាព​រួសរាយ​ពេក។ ប្រសិនបើអ្នកអាចចៀសវាងកំហុសទាំងនេះ ឱកាសនៃការទទួលបាន​ការងាររបស់អ្នកប្រាកដជានឹងកើនឡើង។

គន្លឹះក្នុងការសម្ភាសន៍ការងារជោគជ័យ

បន្ថែមពីលើការចៀសវាងកំហុស នៅមានអាថ៌កំបាំងជាច្រើនក្នុង​ការសម្ភាសន៍ការងារដែលជោគជ័យដូចជា៖

  • អនុវត្តការឆ្លើយសំណួរសម្ភាសន៍ការងារ
  • រៀបចំសំណួរ​ដើម្បីសួរអ្នកសម្ភាសន៍។
  • កសាង​ទំនុកចិត្ត​លើខ្លួនឯង

សម្ភាសន៍​ការងារ​គឺ​ជាឱកាសដ៏សំខាន់មួយដើម្បីបង្ហាញពីសមត្ថភាព និងបុគ្គលិកលក្ខណៈ​របស់​អ្នក។ ដូច្នេះ​ត្រូវ​ត្រៀម​ខ្លួន និង​ចៀស​វាង​កំហុស​ទាំង​នេះ។ ដើម្បីផ្តល់ឱកាសឲ្យអ្នកទទួល​បាន​ការងារ និងជោគជ័យក្នុងអាជីពរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៣វិធី រកប្រាក់ចំណូលបន្ថែមតាមអ៊ីនធឺណិតយ៉ាងងាយស្រួល

ចុចអាន៖តើមនុស្សចាប់ផ្តើមផឹកកាហ្វេពីពេលណាមក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម