Connect with us

កីឡា

លែងប្រើកាំជ្រួច ពិធីបើកកីឡាអាស៊ីឆ្នាំនេះនៅចិន​នឹង​ប្រើពន្លឺភ្លើងឌីជីថល

បានផុស

នៅ

ក្នុងនាមជាអ្នកបង្កើតកាំជ្រួច ប្រទេសចិនតែងតែ​ប្រើ​ប្រាស់​ឧបករណ៍បំផ្ទុះ ប៉ុន្តែ​​​ព្រឹត្តិការណ៍​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​មក​ឆ្នាំ​២០២៣) នៅទី​ក្រុង​ Hangzhou​ បើក​ជា​ផ្លូវ​ការ​ នា​​​ថ្ងៃសៅរ៍ ខែ​២៣ ខែកញ្ញា ម្ចាស់​ផ្ទះ​ចិន​គ្រោង​ប្រើ​ពន្លឺ​ភ្លើង​ឌីជីថល​ជំនួស​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍កីឡាដែលលេងនៅទីក្រុង Hangzhou ឆ្នាំ២០២៣ កំពុងដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ដើម្បី​ធ្វើ​ហ្គេម Asian Games ជាព្រឹត្តិការណ៍​កីឡា​លើកដំបូងដែល​​គ្មានការបំភាយកាបូន។

គោល​បំណង​នៃផែនការស្នូល​របស់ Hangzhou ដើម្បីកាត់បន្ថយការបំភាយកាបូនគឺការប្រើប្រាស់អគ្គិសនីបៃតង និងបច្ចេកវិទ្យាទំនើប។ កាំជ្រួចដំបូងបំផុតបានមកពីប្រទេសចិនក្នុងសម័យរាជវង្សសុង ចន្លោះឆ្នាំ ៩៦០-១២៧៩។

ការ​ដុត​កាំជ្រួច​ត្រូវបានគេជឿថា ដើម្បីបញ្ចៀសសំណាងអាក្រក់ដោយការផ្ទុះ​ខ្លាំង ដូច្នេះ​ការ​ដុត​កាំជ្រួច​ជាផ្នែកសំខាន់នៃការប្រារព្ធពិធី​ធំ​​ដូច​ជា ពិធីមង្គលការ និងពិធីបុណ្យចូលឆ្នាំថ្មី​ជា​ដើម។

កាំ​ជ្រួច​ត្រូវបានប្រើប្រាស់ជាប្រពៃណីដើម្បីអមអរ​ពិធីបុណ្យជាច្រើន រួមទាំងនៅកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០០៨ និងកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលទាំងពីរបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។

ទោះជាយ៉ាងណាក៏ដោយ កីឡា​អាស៊ី នៅ​ទី​ក្រុង Hangzhou លើក​ទី​១៩​នេះ កំពុងជ្រើសរើស​វិធីសាស្រ្តផ្សេង៕

ប្រែសម្រួល៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម