ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ញែង ៤ ប្លង់ ធ្វើឲ្យអ្នកគាំទ្រឃើញហើយក្តៅខ្លួនគ្រប់គ្នា
ម្ចាស់មកុដ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈទីផ្សារកាន់តែមាន សន្ទុះគាំទ្រ ស្រាប់តែមុននេះ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីនាងបានបង្ហោះនូវរូប ភាព ៤ សន្លឹក សម្ញែងសាច់ខ្ចី សិចស៊ី ដ៏រឡូនលើបណ្តាញសង្គម។

ការកត់សម្គាល់នេះ ពុំមែនទើបជាលើកទី ១ ទេដែលម្ចាស់មកុដ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នាទេ ខណៈតារាស្រីរូបនេះ កន្លងមកតែងតែបង្ហោះនូវរូបភាពជាច្រើនសន្លឹកសម្ញែងសាច់សខ្ចីលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បង្អូតភ្នែកមហាជនដោយមិនខ្វល់ការរិះគន់។
តួយ៉ាង បើយើងសង្កេតនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្មីៗនេះ នាងបានបង្ហោះភ្ជាប់រូបភាពសិចស៊ីចំនួន ៤ សន្លឹក ក្បែរអាងហែលទឹកឲ្យមហាជន និងអ្នកគាំទ្របានឃើញផងដែរខណៈ ការបង្ហោះនោះក៏មានការសរសើរ និងរិះគន់ខ្លះៗផងដែរ។


ការបង្ហាញខ្លួនសម្ញែងរូបសម្រស់របស់កញ្ញា វត្តីសារ៉ាវឌ្ឍី កន្លងមកបានធ្វើឲ្យទស្សនិកជនមួយចំនួនចាប់អារម្មណ៍ទៅលើរូបរាងដ៏ស្រស់ ស្រឡូនរបស់នាងថែមទៀត។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសរសេរខ្លឹមសារភ្ជាប់រូបភាពនេះថា «រាល់ថ្ងៃមិនចង់ក្រកួតប្រជែងជាមួយអ្នកណាទេ គ្រាន់តែចង់ក្រកួតប្រជែងជាមួយរូប Edit ខ្លួនឯងឲ្យឈ្នះសិន។Editល្មមមើលថាមិនកើតទេសុខចិត្តមិនផុស។ក្នុងនោះ នាងក៏បានឆ្លើយតបខមមិនដែរថា បើក្តៅស្អុះហែលក្នុងអាងទឹកបាន»។


គួររម្លឹកថា កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាអំឡុងខែតុលា ចុងឆ្នាំ២០២២។ យ៉ាងណាមិញទោះបី នាងមិនអាចឆ្លងចូលទៅក្នុងTop5 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូនេស៊ី ពិតមែនតែបរវកញ្ញារូបនេះរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប។


ជាការពិតកញ្ញា សារ៉ាវឌ្ឍី បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមួយរយៈមកនេះ គឺគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហាក់ហក់ឡើងមិនចាញ់តារាឯទៀតនោះឡើយ។ មិនតែប៉ុណ្ណោះរូបសម្ផស្សរបស់នាងក៏ជាលទ្ធភាពក្នុងការទាក់ទាញបុរសៗឲ្យលង់ស្នេហ៍ទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


