នយោបាយ
លោក ប៊ុន ហុន ប្រាប់បក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមិនអាចចេញលិខិតច្បាប់ដើមបានទេ ព្រោះគ្មានច្បាប់អនុញ្ញាត
លោក ប៊ុន ហុន តំណាងក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំរវាងក្រសួងមហាផ្ទៃជាមួយគណបក្សភ្លើងទៀន បានប្រាប់ភាគីគណបក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមិនអាចចេញលិខិតបញ្ជាក់ច្បាប់ដើមជូនបានឡើយ ព្រោះគ្មានច្បាប់អនុញ្ញាត។ លោក ប៊ុន ហុន បានបញ្ជាក់ប្រាប់បែបនេះ នៅក្នុងជំនួបជាមួយភាគីបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ នៅក្នុងសាលប្រជុំខេត្តស្ទឹងត្រែង នៃអគារទីស្ដីការក្រសួងមហាផ្ទៃ។

បើតាមកំណត់ហេតុកម្រាស់បីទំព័រ ស្ដីពីកិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សភ្លើងទៀន នៅក្នុងទំព័រទីពីរ ចំណុចទី៣ បានសរសេរថា លោក ប៊ុន ហុន ដែលជាប្រធានអង្គប្រជុំបានប្រាប់ភាគីបក្សភ្លើងទៀនថា៖ “ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនមានបទប្បញ្ញត្តិចែងកំណត់ឱ្យក្រសួងមហាផ្ទៃចេញជូនឯកសារចុះបញ្ជីច្បាប់ដើមជាថ្មី ឬឯកសារច្បាប់ទុតិយតា នៃប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយ ជូនគណបក្សនយោបាយដែលបាត់ ឬខូចខាតនោះឡើយ”។
ជាមួយគ្នានេះ លោក ប៊ុន ហុន បានប្រាប់បក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការអនុញ្ញាតឱ្យបង្កើត និងចុះបញ្ជីគណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ចំពោះការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដូច្នេះ ក្រសួងមហាផ្ទៃមិនអាចជ្រៀតជ្រែកកិច្ចការរបស់ស្ថាប័ន គ.ជ.ប បានឡើយ។
បើតាមកំណត់ហេតុដដែល លោក ប៊ុន ហុន បានបន្តប្រាប់ភាគីបក្សភ្លើងទៀនថា៖ “ទោះបីគណបក្សភ្លើងទៀនមិនបានបំពេញតាមស្មារតីកំណត់ហេតុចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក៏ដោយ ក្រសួងមហាផ្ទៃក៏បានសម្របសម្រួលទទួលជួបលើកទីពីរ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងបានចេញលិខិតបញ្ជាក់លេខ០៤៣ប ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ តាមសំណូមពររបស់គណបក្សភ្លើងទៀនផងដែរ”។
បន្ថែមពីនេះ ក្នុងកំណត់ហេតុនោះ ក៏បានសរសេរថា តំណាងគណបក្សភ្លើងទៀន បានទទូចស្នើសុំក្រសួងមហាផ្ទៃចំនួនបីចំណុចដូចជា៖ ១/ស្នើសុំចេញនូវលិខិតបញ្ជាក់ម្ដងទៀត ដោយយោងប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជីគណបក្សនយោបាយ។ ២/ស្នើសុំធ្វើទុតិយតាលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ឬចេញនូវប្រកាសចុះបញ្ជីជូនគណបក្សភ្លើងទៀនម្ដងទៀត។ ៣/ស្នើសុំក្រសួងមហាផ្ទៃជួយអន្តរាគមន៍ណែនាំទៅរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើនីត្យានុកូលកម្មលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ច្បាប់ចម្លងជូនគណបក្សភ្លើងទៀន។
តំណាងក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនតំណាងគណបក្សភ្លើងទៀនវិញថា៖ “ទោះបីបក្សភ្លើងទៀនស្នើឱ្យក្រសួងមហាផ្ទៃចេញលិខិតបញ្ជាក់ថ្មីទៀត ក៏ក្រសួងមហាផ្ទៃមិនអាចចេញលិខិតបញ្ជាក់ណាខុសពីលិខិតលេខ០៤៣ប ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ឡើយ។ ហើយចំពោះការស្នើសុំឱ្យក្រសួងធ្វើឯកសារ ទុតិយតាលើប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ឬចេញប្រកាសចុះ បញ្ជីឡើងវិញជូនគណបក្សភ្លើងទៀននោះ ក្រសួងមិនអាចធ្វើបានទេ ដោយសារគ្មានបទប្បញ្ញត្តិនៃច្បាប់ណាអនុញ្ញាត”។

កំណត់ហេតុបានសរសេរបន្តថា ការស្នើឱ្យក្រសួងមហាផ្ទៃជួយអន្តរាគមន៍ណែនាំទៅរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើនីត្យានុកូលកម្មលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ច្បាប់ចម្លង ក៏ក្រសួងមហាផ្ទៃ មិនអាចធ្វើបានដែរ ព្រោះគ្មានបទប្បញ្ញត្តិ នៃច្បាប់អនុញ្ញាត។
បើតាមខ្លឹមសារនៃកំណត់ហេតុក្នុងទំព័រទីបីបានសរសេរថា៖ “ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រុមការងារក្រសួងមហាផ្ទៃ នឹងធ្វើរបាយការណ៍អំពីសំណូមពរនេះ ដើម្បីគោរពរាយការណ៍ជូនលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់”៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


