Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីលោក Zelensky មិនបានជួបតទល់មុខគ្នាជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ី នៅកិច្ចប្រជុំ UN?

បានផុស

នៅ

នេះជាលើកដំបូងហើយដែលលោក Volodymyr Zelensky បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ខណៈកាលពីឆ្នាំប្រធានាធិបតីអ៊ុយក្រែនរូបនេះបានត្រឹមថ្លែងសារតាមរយៈវីដេអូប៉ុណ្ណោះ ។

ទន្ទឹមនោះ កិច្ចប្រជុំនេះមិនមានការអញ្ជើញចូលរួមពីសំណាក់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ ប៉ុន្តែរដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov ឲ្យទៅទឹកដីសហរដ្ឋអាមេរិកដើម្បីស្ដាប់កិច្ចពិភាក្សានោះជំនួស ។

ទោះយ៉ាងណា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិបត្តិនៅអ៊ុយក្រែន លោក Zelensky មិនបានជួបតទល់មុខគ្នាដោយផ្ទាល់ជាមួយនឹងលោក Lavrov នោះទេ ដោយសារតែអ្នកទាំងពីរចេញចូលក្នុងសាលប្រជុំមុនក្រោយគ្នា ។

ក្រោយថ្លែងទៅកាន់ការចាប់ផ្តើមនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចប់រួចរាល់ហើយ លោក Zelensky ក៏បានអញ្ជើញចាកចេញភ្លាមៗ ខណៈរយៈពេល ២ ម៉ោងក្រោយមកទើបលេចវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលើកឡើងពីរបាយការណ៍របស់ខ្លួន ។

គិតត្រឹមពេលនេះសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ បានឈានដល់ថ្ងៃទី ៥ ហើយ បើទោះបីជាមិនមានការអញ្ជើញចូលរួមពីសំណាក់មេដឹកនាំនៃប្រទេសមហាអំណាចមួយចំនួនផ្សេងទៀតដូចជា លោកប្រធានាធិបតីចិន Xi Jinping, ប្រធានាធិបតីបារាំង Emmanuel Macron និងលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសក៏ដោយ ។

គួរបញ្ជាក់ថា សម័យប្រជុំ UNGA នៅឆ្នាំនេះបានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី២៦ ខែកញ្ញា មានរបៀបវារៈចំនួន ៤ រួមមាន ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បញ្ហាអាកាសធាតុ ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងតំបន់មានជម្លោះ ខណៈមូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ “ការកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

វាលស្មៅនៅឧទ្យានជាតិវីរៈជ័យ ប្រែពណ៌ខៀវស្រងាត់ នារដូវវស្សាទាក់ទាញភ្ញៀវទេសចរ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

បវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត ថា ខ្លួនស្ម័គ្រចិត្តបម្រើជាតិ បើត្រូវការកងទ័ព

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អ្នកវិទ្យាសាស្រ្ត ព្រមានពីការផ្ទុះភ្នំភ្លើងយក្ស ដែលអាចបង្កមហន្តរាយនៅអឺរ៉ុប

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ភ្លើង​ឆេះ​ព្រៃ​ជាង​២០ម៉ឺនហិកតា នៅ​​កាណាដា ​​មនុស្ស​ជិត​២ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

លេចវត្តមានជាថ្មីក្នុងកម្មវិធីបវរកញ្ញា! ផន ស្រីពី បញ្ជាក់ជំហរថា ទោះបរាជ័យច្រើនដងតែនឹងខំក្រោកយកឈ្នះខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម