ព័ត៌មានអន្ដរជាតិ
អាមេរិក និងវៀតណាម ពិភាក្សាគ្នា លើកិច្ចព្រមព្រៀងលក់អាវុធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ
រដ្ឋបាលលោក បៃដិន កំពុងពិភាក្សាជាមួយប្រទេសវៀតណាម លើកិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរអាវុធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ រវាងអតីតសត្រូវសម័យសង្គ្រាមត្រជាក់ទាំងពីរ។

យោងតាមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ, កញ្ចប់មួយ ដែលអាចផ្តល់ជូននៅឆ្នាំក្រោយ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់រវាងទីក្រុងវ៉ាស៊ីនតោននិងហាណូយ អាចរួមមានទាំងការលក់យន្តហោះចម្បាំង F-16 ផងដែរ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងប្រឈមមុខនឹងភាពតានតឹងជាមួយទីក្រុងប៉េកាំង នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយសារតែមានលក្ខខណ្ឌមួយចំនួន មិនទាន់មានការឯកភាពដាច់ស្រេច។

ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន និងក្រសួងការបរទេសវៀតណាម ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។
គេអាចដឹងបានថា កិច្ចព្រមព្រៀងអាវុធទ្រង់ទ្រាយធំ រវាងសហរដ្ឋអាមេរិកនិងវៀតណាម ច្បាស់ជាធ្វើឲ្យចិន ខឹងសម្បាជាក់ជាមិនខាន ខណៈចិននិងវៀតណាម មានជម្លោះដែនទឹកជាមួយគ្នា។
ជម្លោះដែនទឹកដ៏រ៉ាំរ៉ៃរវាងវៀតណាម និងចិន កំពុងឡើងកម្តៅខ្លាំងនៅសមុទ្រចិនខាងត្បូង ចំពេលទីក្រុងហាណូយ កំពុងព្យាយាមកសាងខែលការការពារដែនសមុទ្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


