ព័ត៌មានអន្ដរជាតិ
លោក បៃដិន នឹងពិភាក្សាបញ្ហាសំខាន់ចំនួន៣ នៅ វៀតណាម
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីហាណូយ របស់វៀតណាម ខណៈរដ្ឋាភិបាលរបស់លោក កំពុងជំរុញឲ្យបង្កើនទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសដែលជាចំណុចស្នូលសម្រាប់ការប្រកួតប្រជែង រវាងចិននិងអាមេរិក។

ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ព្រមទាំងមេដឹកនាំផ្សេងទៀត នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក បៃដិន សម្រាប់កិច្ចពិភាក្សាលើបញ្ហាសំខាន់ចំនួន៣ ដូចជាសេដ្ឋកិច្ច បច្ចេកវិទ្យា និងអាកាសធាតុ។
មកទល់ពេលនេះ មានយន្តហោះចំនួន៥គ្រឿងហើយ ដែលបានដឹកសម្ភារនិងគ្រឿងបរិក្ខារសម្រាប់ដំណើរទស្សនកិច្ចរបស់លោកបៃដិន ទៅដល់ប្រទេសវៀតណាម។

កាលពីថ្ងៃទីសុក្រទី១ខែកញ្ញា យន្តហោះ Boeing C-17 Globemaster ចំនួន៣គ្រឿងដែលដឹករថយន្តប្រធានាធិបតីអាមេរិក និងឧបករណ៍ផ្សេងទៀត បានទៅដល់ទីក្រុងហាណូយ ហើយយន្តហោះ C-17 ទី៤និងទី៥ បានទៅដល់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាដំណើរលើកដំបូងរបស់លោក បៃដិន ទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីលោកចូលកាន់តំណែងកាលពីដើមឆ្នាំ២០២១ ហើយនឹងកើតឡើងចំពេលប្រទេសទាំងពីរ ប្រារព្ធខួប១០ឆ្នាំនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ។

ព្រឹត្តិការណ៍នេះ ក៏នឹងក្លាយជាលើកដំបូងដែរ ដែលប្រធានាធិបតីអាមេរិកមួយរូប ទៅបំពេញទស្សនកិច្ចទីក្រុងហាណូយ តាមការអញ្ជើញរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
វៀតណាមនិងអាមេរិក បានបង្កើតទំនាក់ទំនងការទូតក្នុងខែវិច្ឆិកាឆ្នាំ១៩៩៥ ហើយបានលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូគ្រប់ជ្រុងជ្រោយក្នុងខែកក្កដា ឆ្នាំ២០១៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express, Tuoi Tre, Asia.Nikkei
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


