សុខភាព
តើម៉ោងណាដែលផឹកកាហ្វេល្អបំផុត សម្រាប់សុខភាពអ្នក?
មនុស្សជាច្រើនចូលចិត្តផឹកកាហ្វេនៅពេលព្រឹក បន្ទាប់ពីភ្ញាក់ពីគេង។ ព្រោះគេជឿថាវានឹងជួយឲ្យអ្នកមានថាមពលពេញមួយថ្ងៃ។ រួមទាំងការផឹកកាហ្វេមួយកែវតូចទៀតនៅពេលរសៀល ជួយឲ្យខួរក្បាលធ្វើការ ហើយមិនមានអារម្មណ៍ងងុយគេង។ តាមពិតការផឹកកាហ្វេរាល់រាល់ថ្ងៃ តើវាប៉ះពាល់ដល់រាងកាយខុសគ្នាទេ?

តើម៉ោងណាដែលផឹកកាហ្វេល្អបំផុតសម្រាប់សុខភាពអ្នក?
ពេលវេលាត្រឹមត្រូវដើម្បីផឹកកាហ្វេ ដើម្បីឲ្យជាតិកាហ្វេអ៊ីនមានប្រសិទ្ធភាព វាជាពេលព្រឹកព្រលឹមចន្លោះម៉ោង ៩:៣០ដល់១១:៣០ ព្រឹក ព្រោះតាមពិតមនុស្សម្នាក់ៗមានសុខភាពរាងកាយខុសៗគ្នា។ ប៉ុន្តែអ្វីដែលស្រដៀងគ្នាគឺការងាររបស់នាឡិកាជីវសាស្ត្រ ដែលតែងតែបញ្ជូនសញ្ញាតាមរយៈរាងកាយប្រាប់យើង តើខ្ញុំគួរក្រោកពីម៉ោងប៉ុន្មាន គួរញ៉ាំអាហារ គួរគេង?
របៀបដែលនាឡិការាងកាយរបស់យើងដំណើរការ អ័រម៉ូន cortisol ដែលធ្វើឲ្យយើងមានការប្រុងប្រយ័ត្ន ជាធម្មតាត្រូវបានបញ្ចេញនៅចន្លោះម៉ោង ៨:០០-៩:០០ ព្រឹក មានន័យថារាងកាយរបស់យើងមានការប្រុងប្រយ័ត្នដោយធម្មជាតិ ដូចជាវាទទួលបានជាតិកាហ្វេអ៊ីនក្នុងអំឡុងពេលនោះដោយមិនចាំបាច់ផឹកកាហ្វេ។ ដូច្នេះការផឹកកាហ្វេក្នុងអំឡុងពេលនេះគឺមិនមានប្រយោជន៍ខ្លាំងនោះទេ។
ដូច្នេះវាត្រូវបានណែនាំឲ្យផឹកបន្ទាប់ពីសកម្មភាពនៃអរម៉ូន cortisol ថយចុះ។ នោះគឺនៅពេលព្រឹកព្រលឹមម៉ោង៩:៣០-១១:៣០ ព្រឹក វាជាការប្រសើរប្រសិនបើអ្នកក្រោកពីដំណេកនៅម៉ោង ៩:០០ ព្រឹក, អ្នកអាចទុកយ៉ាងហោចណាស់ ១ ម៉ោងដើម្បីឲ្យកម្រិតការងាររបស់អរម៉ូន cortisol ថយចុះជាមុន។ បន្ទាប់មកអ្នកអាចផឹកកាហ្វេបានហើយ
អ្នកមិនគួរផឹកកាហ្វេពេលពោះទទេទេ
ក្រៅពីពេលវេលាសមស្របសម្រាប់ការទទួលទានកាហ្វេ គឺនៅពេលព្រឹកព្រលឹម ការផឹកកាហ្វេពេលពោះទទេក៏គួរចៀសវាងដែរ។ វិទ្យាសាស្ត្រអាហារបង្ហាញថា ក្រពះមនុស្សជាធម្មតាបញ្ចេញអាស៊ីតហៅថា hydrochloric ដែលធ្វើឲ្យក្រពះមានជាតិអាស៊ីត នឹងជំរុញសកម្មភាពរបស់អង់ស៊ីមផ្សេងៗ ដែលមានទីតាំងនៅក្រពះ កាហ្វេដែលមានជាតិកាហ្វេអ៊ីនជំរុញការបញ្ចេញអាស៊ីតកាន់តែច្រើន។ ដូច្នេះហើយ បើយើងផឹកកាហ្វេពេលពោះទទេ អាចធ្វើឲ្យក្រពះបញ្ចេញជាតិអាស៊ីតកាន់តែច្រើន។
ដូច្នេះពេលផឹកកាហ្វេ ខណៈពោះនៅទទេ។ យកល្អគួរតែរកអាហារ ឬអាហារសម្រន់មុន ឬពេលផឹកកាហ្វេ ដូចជា នំប៉័ង នំសាំងវិច ចេកជាដើម។ ព្រោះវានឹងកាត់បន្ថយជាតិអាស៊ីតក្រពះយ៉ាងខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


