ព័ត៌មានអន្ដរជាតិ
អតីតជំនួយការលោក Zelensky ថា ជម្លោះនៅអ៊ុយក្រែន នឹងអូសបន្លាយ ជាង១០ឆ្នាំទៀត
លោក Aleksey Arestovich ដែលជាអតីតទីប្រឹក្សាប្រធានាធិបតី Vladimir Zelensky បាននិយាយថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន អាចបន្តរហូតដល់ជាងមួយទសវត្សរ៍ទៀត ព្រោះអ្នកជិតខាងទាំងពីរ ទំនងជាមិនអាចដោះស្រាយការខ្វែងគំនិតគ្នា ក្នុងពេលដ៏ខ្លីខាងមុខនេះបានទេ។

លោកបាននិយាយក្នុងបទសម្ភាសដែលបង្ហោះលើឆានែល YouTube របស់ខ្លួននាពេលថ្មីៗនេះថា “ប្រាកដណាស់ វានឹងអូសបន្លាយពេលរហូតដល់ឆ្នាំ២០៣៥។ រុស្ស៊ី កំពុងព្យាយាមបង្កើតចក្រភពថ្មី ដែលនឹងមិនកើតឡើងដោយគ្មានអ៊ុយក្រែនបានទេ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកអះអាងថា ការប្រឈមមុខដាក់គ្នា មិនចាំបាច់ទាំងដោយមានយោធានោះទេ។ ភាគីទាំងពីរអាចឈានដល់បទឈប់បាញ់ ឬបញ្ចប់អរិភាពទាំងអស់គ្នា ប៉ុន្តែជម្លោះនឹងបន្តលើផ្នែកការទូត ចារកម្ម សេដ្ឋកិច្ច និងព័ត៌មាន។
លោក Arestovich និយាយថា អ៊ុយក្រែន ត្រូវតែស៊ាំនឹងការរស់នៅក្នុងស្ថានភាពនៃការគំរាមកំហែងផ្នែកយោធាឥតឈប់ឈរ ហើយត្រូវប្រុងជើងការជាប់ជានិច្ច។ លោកបន្តថា ទីក្រុងកៀវ គួរតែធ្វើតាមគំរូអ៊ីស្រាអែល ប្រសិនបើខ្លួនចង់សម្របខ្លួនទៅនឹងកាលៈទេសៈបែបនេះ។ សង្រ្គាមអាចផ្ទុះឡើង ឬឧបទ្ទវហេតុព្រំដែនអាចកើតឡើងបានគ្រប់ពេលទាំងអស់ សូម្បីតែបន្ទាប់ពីការប្រយុទ្ធគ្នាបច្ចុប្បន្ន បានបញ្ចប់ទៅហើយក៏ដោយ។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខទាំងប្រាំពីររបស់ពិភពលោក ឬគេស្គាល់ថា G7 ជឿថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចអូសបន្លាយពេលពី៦ទៅ៧ឆ្នាំទៀត។
យ៉ាងណាមិញ ទីក្រុងមូស្គូបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនត្រៀមរួចជាស្រេច សម្រាប់កិច្ចចរចាសន្តិភាព ប៉ុន្តែទទូចថា ពួកគេត្រូវតែគិតគូរពីផលប្រយោជន៍របស់រុស្ស៊ី និងគិតពីអតីតទឹកដីអ៊ុយក្រែនចំនួន៤ ដែលចូលរួមជាមួយរុស្ស៊ីក្រោយការធ្វើប្រជាមតិ ក្នុងឆ្នាំ២០២២។
កាលពីថ្ងៃសៅរ៍ទី២៣ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា រុស្ស៊ីមានឆន្ទៈក្នុងការចរចាសន្តិភាព ប៉ុន្តែនឹងមិនពិចារណាលើសំណើបទឈប់បាញ់ណាមួយឡើយ ព្រោះខ្លួនធ្លាប់ត្រូវបានគេបោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ម្ចាស់ជំនួយធំជាងគេ ដែលជួយដល់ អ៊ុយក្រែន មិនមែនជា អាមេរិក ទេ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


