ព័ត៌មានជាតិ
លោក ឌិត ទីណា៖ ការប្រើប្រាស់បច្ចេកវិទ្យា QR Code ដើម្បីធានាសុវត្ថិភាពព័ត៌មាន
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចង្អុលបង្ហាញថា គោលដៅនៃការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប QR Code ស្តង់ដាថ្នាល verify.gov.kh គឺដើម្បីធានាសុវត្ថិភាពព័ត៌មាន និងឯកសារនានាដែលចេញដោយរដ្ឋាភិបាលទៅកាន់ប្រជាជនប្រកបដោយទំនុកចិត្ត ម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់។

ក្នុងជំនួបជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដាថ្នាល verify.gov.kh នាថ្ងៃទី២៦ ខែកញ្ញា នេះ លោក ឌិត ទីណា មានប្រសាសន៍ថា ការធ្វើទំនើបកម្មបច្ចេកវិទ្យាប្រើប្រាស់កម្មវិធីទូរសព្ទ ឬ Application មានគោលដៅផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយត្រូវពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលគ្នាក្នុង App តែមួយ ដោយមានក្រុមការងារពិនិត្យ តាមដាន និងវាយតម្លៃច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពពិតប្រាកដ។ មិនតែប៉ុណ្ណោះ ដើម្បីធានាដល់ឯកសារនានាដែលចេញដោយរដ្ឋាភិបាលទៅកាន់ប្រជាជនប្រកបដោយទំនុកចិត្ត ម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់ជាដើម។

បើតាមលោករដ្ឋមន្ត្រី ការងារនេះត្រូវការទាំងបច្ចេកទេសឌីជីថល និងធនធានមនុស្ស ដោយមានការគិតគូរឲ្យបានល្អិតល្អន់ទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ។ លើសពីនេះទៀត ត្រូវមានការសហការគ្នាល្អ និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីសម្រេចជោគជ័យ និងមាននិរន្តរភាពផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ