Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចោទ អាមេរិក ថា កំពុងបង្កើតអង្គការណាតូអាស៊ី

បានផុស

នៅ

ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិលោក Kim Song បានរិះគន់ចំៗលើកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយហៅវាថាជា សម្ព័ន្ធមិត្តយោធាស្រដៀងនឹងអង្គការណាតូ ។

លោក Kim Song ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ លោក Kim បានលើកឡើងថា “ការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺជាការអនុវត្តមហិច្ឆតាសម្រាប់ ‘កំណែអាស៊ីនៃអង្គការណាតូ’ ហើយក្រោយមកពួកគេនឹងដាក់ចេញនូវរចនាសម្ព័ន្ធ ‘សង្រ្គាមត្រជាក់ថ្មី’ ដល់តំបន់អាស៊ីឦសាន” ។

ទន្ទឹមនោះ លោក Kim ក៏បានវាយបកទៅវិញផងដែរចំពោះពាក្យសម្ដីរិះគន់ដែលធ្វើឡើងដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងការថ្កោលទោសចំពោះការបន្តកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ។

លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង

លោក KIm បានបញ្ជាក់ថា “ការអភិវឌ្ឍន៍ទំនាក់ទំនងស្មើភាព និងទៅវិញទៅមករវាងរដ្ឋអធិបតេយ្យភាពឯករាជ្យ មិនមែនជាបញ្ហាសម្រាប់កូរ៉េខាងត្បូងចូលមកជ្រៀតជ្រែកនោះទេ ព្រោះវាមិនខុសពីការស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកឡើយ” ។

ជាចុងក្រោយលោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា “ស្ថានភាពសន្តិសុខយោធានៅក្នុង និងជុំវិញឧបទ្វីបកូរ៉េត្រូវបានជំរុញឲ្យកាន់តែខិតជិតដល់គែមនៃសង្គ្រាមនុយក្លេអ៊ែរ ដូច្នេះប្រទេសរបស់លោកត្រូវតែពន្លឿនការកសាងសមត្ថភាពការពារជាតិដើម្បីការពារខ្លួន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អតីតបេក្ខភាពប្រធានាធិបតី អាមេរិក ប្រាប់ឈ្មោះប្រទេសដែលលោក Putin ស្អប់ខ្លាំងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម