ព័ត៌មានអន្ដរជាតិ
អតីតបេក្ខភាពប្រធានាធិបតី អាមេរិក ប្រាប់ឈ្មោះប្រទេសដែលលោក Putin ស្អប់ខ្លាំងបំផុត
អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី Hillary Clinton បានប្រាប់អតីតអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្អប់សហរដ្ឋអាមេរិកខ្លាំងណាស់ ហើយទីក្រុងមូស្គូនឹងបន្តជ្រៀតជ្រែងចូលទៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ទៀត ព្រោះពួកគេធ្លាប់ធ្វើបែបនេះរួចទៅហើយកាលឆ្នាំ ២០១៦ និង ២០២០ ។

លោកស្រី Clinton បានលើកឡើងក្នុងអំឡុងបទសម្ភាសន៍ជាមួយសារព័ត៌មាន MSNBC កាលពីពេលថ្មីៗនេះថា “ប្រសិនបើលោក Putin មានឱកាស គាត់នឹងធ្វើវាម្ដងទៀត ព្រោះមេដឹកនាំរុស្ស៊ីរូបនេះស្អប់លទ្ធិប្រជាធិបតេយ្យខ្លាំងណាស់ ដោយសារតែទីក្រុងមូស្គូបានជួយលោក Donald Trump ឈ្នះឆ្នោតកាលពីឆ្នាំ ២០១៦” ។
លោកស្រីបាននិយាយទៀតថា “លោក Putin ក៏ស្អប់លោកខាងលិចខ្លាំងណាស់ដែរ ជាពិសេសគឺពួកយើងតែម្ដង ។ នៅពីក្រោយយុទ្ធសាស្ត្ររបស់លោក Putin គឺមានចេតនាបំផ្លាញ និងបែងចែកសហរដ្ឋអាមេរិក ។ ដូច្នេះលោកស្រីអំពាវនាវាដល់ជនជាតិអាមេរិកត្រូវចេះទប់ទល់ទៅនឹងការឃុបឃិតរបស់មេដឹកនាំរុស្ស៊ីរូបនេះ” ។

លោកស្រី Clinton បានបន្ថែមថា “យើងត្រូវតែបដិសេធនូវប្រភេទនៃពួកហ្វាស៊ីសនិយមដែលកំពុងបញ្ជ្រៀបចូលក្នុងមនុស្សជាតិរបស់យើង ជាពិសេសអ្នកដែលចង់បង្វែរការបោះឆ្នោតរបស់ពួកយើងទៅជារបបផ្តាច់ការ” ។
ទោះយ៉ាងណា រហូតមកដល់ពេលនេះមិនទាន់ការស៊ើបអង្កេតច្បាល់លាស់ណាមួយបង្ហាញថា រុស្ស៊ីពិតជាជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលកន្លងមកនោះទេ ស្របពេលដែល FBI ក៏មិនមានព័ស្តុតាងបង្ហាញជាក់ច្បាស់ដូចគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី កត់ឈ្មោះប្រធានតុលាការឧក្រិដ្ឋអន្តរជាតិ ICC ចូលក្នុងបញ្ជីខ្មៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


