ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារអំពាវនាវកុំឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃ ខណៈប្រាក់ឈ្នួលកម្មករកើនដល់២០៤ដុល្លារ
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមាបានអំពាវនាវកុំឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃ ខណៈប្រាក់ឈ្នួលកម្មករកើនដល់២០៤ដុល្លារដើម្បីចូលរួមលើកស្ទួយដល់ជីវភាពបងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរ។

ការអំពាវនាវនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៨កញ្ញា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាដែលបានសម្រេចដំឡើងប្រាក់ឈ្មួលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ដល់២០៤ដុល្លារក្នុងមួយខែដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤តទៅ ខណៈបច្ចុប្បន្នទទួលបាន២០០ដុល្លារក្នុង១ខែ។
លោករដ្ឋមន្ត្រីបានបន្តថា «ចំណុចនេះទាំងរាជរដ្ឋាភិបាលអាណត្តិទី៦ ក៏ដូចជាអាណត្តិទី៧ នឹងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើមិចទប់ស្កាត់ការដំឡើងថ្លៃផ្ទះជួលនេះដើម្បីធានាថា ប្រាក់ឈ្នួលដែលកើននេះ គឺនៅសល់សម្រាប់បងប្អូនកុំឱ្យបងប្អូនយកទៅចំណាយលើកិច្ចការងារដូចជាផ្ទះជួលនេះច្រើនពេក»។

លោករដ្ឋមន្ត្រីសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលសូមរក្សាតម្លៃដដែលព្រោះថា នៅចំពោះមុខនេះវាជាដំណាក់កាលដែលយើងត្រូវជួយទាំងអស់គ្នាហើយប្រសិនបើម្ចាស់ផ្ទះជួលដំឡើងថ្លៃហួសហេតុពេកអាជ្ញាធរក៏មិនអនុញ្ញាតដែរមានតែចូលរួមអនុវត្តដោយស្មារតីស្ម័គ្រចិត្ត និងយោគយល់ទាំងអស់គ្នាតែម្តងចំណេញទាំងអស់គ្នា។

រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ រហូតដល់២០៤ដុល្លារ ខណៈបច្ចុប្បន្នកម្មករទទួលបានប្រាក់ឈ្នួលចំនួន២០០ដុល្លារប៉ុណ្ណោះក្នុង១ខែ។ ប្រាក់ឈ្នួល២០៤ដុល្លារនេះ ក្នុងនោះ២០២ដុល្លារសម្រេចដោយការបោះឆ្នោតត្រីភាគីរួមមាន ភាគីនិយោជកឋ ភាគីសហជីព និងភាគីរាជរដ្ឋាភិបាល។ ចំណែក២ដុល្លារទៀតជាការបន្ថែមពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ បើបូកនឹងអត្ថបប្រយោជន៍ផ្សេងៗទៀតជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ដុល្លារ ដល់២៣២ដុល្លារក្នុងមួយខែ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


