កីឡា
លោក Félix និយាយពីការជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិ
ការជ្រើសរើសកីឡាករត្រៀមប្រកួតជម្រុះពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០២៦ គឺមិនមានការផ្លាស់ប្តូរសមាសភាពកីឡាករច្រើនទេ បើប្រៀបធៀបទៅនឹងការប្រកូតមិត្តភាពអន្តរជាតិ។ ពាក់ព័ន្ធនឹងការជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិក៏មានចម្ងល់ជាច្រើនពីអ្នកគាំទ្រជុំវិញកីឡាករ។

កីឡាករដែលអ្នកគាំទ្រចង់ឃើញមានឈ្មោះក្នុងជម្រើសជាតិដូចជា ប្រាក់ មុន្នីឧត្តម, អ៊ុំ វិចិត្រ, ផាច់ សុជាវីឡា, ម៉ាត់ នូរ៉ុន, សារ៉េត គ្រីយ៉ា, សឿន បារាំង ពួកគេសុទ្ធតែបង្ហាញខ្លួនបានល្អ ក្នុងការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគគិតត្រឹមសប្ដាហ៍ទី៧។

លោក Félix Dalmás បាននិយាយថា៖«ខ្ញុំដឹងថា សុជាវីឡា និងបារាំង ជាកីឡាករល្អ។ ពួកគេក៏ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជាពីមុន។ ខ្ញុំជឿថា នៅពេលខាងមុខពួកគេនឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិទៀត។ បើសិនពួកគេនៅតែបន្តធ្វើបានល្អ។ សារ៉េត គ្រីយ៉ា, ប្រាក់ មុន្នីឧត្តម, គីម សុខយុទ្ធ, ឆេង ម៉េង ពួកគេសុទ្ធតែធ្វើបានល្អ។ ជាក់ស្តែងខ្ញុំ និងក្រុមការងារបានតាមដានជាប្រចាំទាំងការហ្វឹកហាត់ និងការបង្ហាញខ្លួនរបស់ពួកគេ។ សម្រាប់ការនៅថ្ងៃមុខទៀតអ្វីៗនឹងមានការផ្លាស់ប្តូរ។ បើពួកគេបន្តធ្វើបានល្អ ច្បាស់ណាស់ថាពួកគេនឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ»។

លោក Félix Dalmás ធ្លាប់បានលើកឡើងអំពីបញ្ហាពាក់ព័ន្ធនឹងកីឡាករ ប្រាក់ មុន្នីឧត្តម មិនជាប់ក្នុងបញ្ជីឈ្នោះក្នុងជំនួបមិត្តភាពអន្តរជាតិថ្ងៃ FIFA DAYS។ ផ្ទុយទៅវិញ លោកសម្រេចជ្រើសរើសកីឡាករលេងតិចក្នុងលីគបានតិចទៅវិញ។

លោក Félix Dalmás និយាយថា៖«ខ្ញុំយល់ថាមានកីឡាករជាច្រើនដែលបានបង្ហាញទម្រង់លេងល្អ។ សម្រាប់ខ្ញុំជាគ្រូបង្វឹកខ្ញុំត្រូវមើលពីសមិទ្ធផល និងទម្រង់លេងរបស់កីឡាករទាំងអតីតកាល បច្ចុប្បន្ន និងអនាគត។ តើគាត់អាចនាំយកអ្វីដែលថ្មីដើម្បីជួយក្រុម។ ខ្ញុំដឹងថា ប្រាក់ មុន្នីឧត្តម អាចធ្វើអ្វីបានខ្លះ ព្រោះខ្ញុំបានទៅមើលគាត់ហ្វឹកហាត់នៅក្លិបព្រះខ័នរាជស្វាយរៀង។ ខ្ញុំយល់ថា រូបគេជាកីឡាករល្អម្នាក់ ប៉ុន្តែខ្ញុំគិតថា កីឡាករផ្សេងទៀតក៏ធ្វើបានល្អដូចគ្នាក្នុងតំបន់ដែលកីឡាករ ប្រាក់ មុន្នីឧត្តម លេង។ ខ្ញុំគិតថា រូបគេត្រូវខិតខំបន្ថែមទៀត។ វាមិនជារឿងប្លែកទេនៅពេលគ្រូបង្វឹកថ្មីចូលដឹកនាំគឺតែងតែមានការរុះរើសកីឡាករជាមិនខាន»៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


