ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ គង់ ប៊ុនសុន អង្គុយលក់នំហាលខ្យល់ភ្លៀងរងាញ័រខ្លួនដើម្បីក្រពះ
ឃើញហើយពិតជាអាសូរខ្លាំងណាស់នូវរូបភាពដ៏កម្សត់របស់តារាសម្ដែងជើងចាស់ គង់ ប៊ុនសុន ដែលកំពុងអង្គុយលក់នំហាលខ្យល់ភ្លៀងរងាញ័រខ្លួនដើម្បីរកប្រាក់ចិញ្ចឹមជីវិត ខណៈរាល់ថ្ងៃគាត់មានវ័យកាន់តែចាស់ទៅហើយ។

រូបភាពនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍សម្រាប់មហាជនអ្នកគាំទ្រ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់ដោយបង្ហាញការអាណិតអាសូរចំពោះតារាសម្ដែងជើងចាស់ គង់ ប៊ុនសុន។

ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែងអ្នកស្រី គង់ ប៊ុនសុន បានលើកឡើងថា «ភ្លៀងផង ខ្យល់បក់ផង ខ្ញុំរងាខ្លាំងណាស់ តែខ្ញុំត្រូវតែខំប្រឹងតស៊ូលក់នំ ដើម្បីដោះស្រាយជីវភាពដែលកំពុងខ្វះខាតខ្លាំង»។ បើតាមការបញ្ជាក់ឲ្យដឹងសម្រាប់រូបភាពដ៏កម្សត់នេះគឺថតឡើងកាលពីយប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ ម្សិលមិញ។

គួររម្លឹកថា តារាសម្ដែងអ្នកស្រី គង់ ប៊ុនសុន ឬ សម្ភ័ស ប៊ុនសុន កាលពីថ្មីៗនេះ បានចេញមកដង្ហោយសុំផលិតករហៅថតសម្តែង ដើម្បីបានប្រាក់ចិញ្ចឹមជីវិត ខណៈរបរលក់នំមិនសូវដាច់។

អ្នកស្រី គង់ ប៊ុនសុន គឺជាសិល្បការិនីម្នាក់ ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀតដែលកំពុងមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ។ ប៉ុន្តែអ្វីដែលអភ័ព្វជាងគេទៀតនោះ ពុំមានកូនចៅដែលមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើររាល់ថ្ងៃដើម្បីលក់នំតាមផ្លូវ ឬ បាំងឆ័ត្រអង្គុយលក់នំពេលមេឃកំពុងរលឹមជាដើម។

តារាសម្តែង គង់ ប៊ុនសុន បានលើកដៃអំពាវនាវថា «សូមបងប្អូនមេត្តាជួយហៅខ្ញុំថតផង ដើម្បីបានថវិកាចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃខ្ញុំលក់នំគឺមិនសូវដាច់ទេ ពេលខ្លះខ្ញុំបាំងឆ័ត្រអង្គុយលក់នំពេលមេឃកំពុងរលឹម លក់នៅតាមដងផ្លូវ ២៧១ ជិតអតីតធនាគារ ANZ ផ្សារដើមថ្កូវ»។
តារាស្រីអ្នកស្រី គង់ ប៊ុនសុន បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែងតាំងពីឆ្នាំ ២០១២។ ក្រៅពីសម្តែងកន្លងមក អ្នកស្រី ក៏ចេះច្រៀង និងបានបង្ហើរសំនៀងបទមរតកដើមជាច្រើនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


