Connect with us

ជីវិតកម្សាន្ដ

មកមើលទិដ្ឋភាពវិមាន Kylie Jenner ដែលជិតសាងសង់រួច

បានផុស

នៅ

វិមានរបស់មហាសេដ្ឋី Kylie Jenner ចាប់ផ្ដើមចេញរូបរាងបណ្ដើរៗហើយ មានទាំងដំបូល និងទ្រង់ទ្រាយ ស្ថិតនៅទីក្រុង Hidden Hills រដ្ឋ California នៃសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទៃដីរបស់នាងមានទំហំ ៥ ហិតា ចំណែកឯវិមានដ៏ធំស្កឹមស្កៃវិញមានបន្ទប់ចំនួន ១៥ និងនៅសល់អ្វីដែលត្រូវធ្វើជាច្រើនទៀត ។

Kylie Jenner បានទិញដីនេះនៅឆ្នាំ ២០២០ ក្នុងតម្លៃ ១៥ លានដុល្លារ ព្រោះពេលនោះនាងជោគជ័យនៅអាយុ ២១ ឆ្នាំទៅហើយ ។ តាមប្រភពច្បាស់លាស់បានឲ្យដឹងថា មកដល់ពេលនេះនាងមានទ្រព្យសម្បត្តិប្រហែល ៧០០ លានដុល្លារឯណោះ ដូច្នេះវិមានខាងលើគ្មានអ្វីធំដុំសម្រាប់នាងទេ ។

ក្រៅពីបន្ទប់គេង ១៥ បន្ទប់ វិមាននោះមានអាងទឹកខ្នាតធំ យានដ្ឋានរថយន្តក្រោមដី និងទីលានកីឡាផងដែរ ។

យ៉ាងណាមិញ Kylie មិនបាននៅតំបន់នេះម្នាក់ឯងឡើយ ព្រោះអ្នកជិតខាងរបស់នាងមានច្រើនណាស់ដូចជា Will Smith, Kim, Kourtney, Khloe និង Kris Jenner ជាដើម ៕

ប្រែសម្រួល៖ វារី

ប្រភព៖ TMZ

ចុចអាន៖ កាបូប Kylie Jenner កាន់ចូលរួមការប្រគំតន្ត្រី Beyoncé មានតម្លៃប្រហែល ៦០ ០០០ ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម