ព័ត៌មានអន្ដរជាតិ
តើក្មេងប្រុសដែល បាញ់ប្រហារនៅផ្សារទំនើប កណ្តាលក្រុងបាងកក ត្រូវជាប់ទោសដែរឬទេ?
យោងតាមការិយាល័យកិច្ចការយុត្តិធម៌ថៃ បានឲ្យដឹងថា ជនល្មើសនិង/ឬឧក្រិដ្ឋជន ជាកុមារនិងយុវជន គឺត្រូវបានវិនិច្ឆ័យដោយតុលាការអនីតិជននិងគ្រួសារក្នុងប្រទេសថៃ ហើយមិនឆ្លងកាត់ដំណើរការនីតិវិធីដូចមនុស្សពេញវ័យទេ។

កាលពីថ្ងៃអង្គារទី៣ខែតុលា ក្នុងព្រឹត្តិការណ៍មួយដែលធ្វើឲ្យប្រទេសមានការភ្ញាក់ផ្អើល ខ្មាន់កាំភ្លើងវ័យក្មេងម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក ដោយបណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត និង៥នាក់រងរបួស។ ក្រោយមក គេទម្លាយថា ខ្មាន់កាំភ្លើងមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ។
យោងតាមតុលាការអនីតិជននិងគ្រួសារ និងច្បាប់នីតិវិធីសំណុំរឿងអនីតិជននិងគ្រួសារឆ្នាំ២០១០, កុមារត្រូវបានកំណត់ថាជាអ្នកដែលមានអាយុមិនលើសពី១៥ឆ្នាំ ខណៈយុវជនគឺសំដៅទៅលើអ្នកដែលមានអាយុចន្លោះពី១៥ទៅ១៨ឆ្នាំ។
ច្បាប់នេះ ក៏មានគោលបំណងស្តារនីតិសម្បទាកុមារនិងយុវជន ជាជាងដាក់ទណ្ឌកម្មពួកគេផងដែរ។
ចំពោះកុមារអាយុក្រោម១២ឆ្នាំដែលប្រព្រឹត្តបទល្មើស នគរបាលនឹងសហការជាមួយមន្ត្រីពាក់ព័ន្ធដើម្បី៖
- ស៊ើបអង្កេតនិងស្វែងរកការពិត មុននឹងដាក់ចេញគោលការណ៍ណែនាំ ដើម្បីការពារសុខុមាលភាពកុមារ។
- កោះប្រជុំ ដើម្បីរៀបចំផែនការស្តារនីតិសម្បទា និងការការពារសុខុមាលភាព ក៏ដូចជាសំណងសម្រាប់ជនរងគ្រោះផងដែរ។

ចំណែកសម្រាប់កុមារដែលមានអាយុពី១២ឆ្នាំដល់១៥ឆ្នាំ, ប៉ូលិសនឹងត្រូវជូនដំណឹងដល់ឪពុកម្តាយនិងមជ្ឈមណ្ឌលសង្កេតនិងការពារអនីតិជន មុននឹងធ្វើការស៊ើបអង្កេតហើយបង្កើតផែនការស្តារនីតិសម្បទា ក្នុងរយៈពេល៣០ថ្ងៃ។
កុមារនឹងត្រូវបញ្ជូនទៅតុលាការអនីតិជននិងគ្រួសារក្នុងរយៈពេល 24 ម៉ោង។ ប្រសិនបើមិនមានសេចក្តីសម្រេចណាមួយធ្វើឡើង តុលាការនឹង៖
- ចេញការព្រមាន
- ដោះលែងជនល្មើសជាបណ្តោះអាសន្ន (ដោយមាន ឬគ្មានការធានា)
- បញ្ជូនទៅស្ថាប័នអប់រំ ឬបណ្តុះបណ្តាល
- ប្រគល់ការទទួលខុសត្រូវដល់បុគ្គលឬអង្គភាពណា ដែលតុលាការយល់ឃើញថាសមរម្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ចម្លើយសារភាពរបស់ក្មេងប្រុស ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្តាលក្រុងបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


