ជីវិតកម្សាន្ដ
មូលហេតុដែល IU មិនបោះបង់ក្រុមការងារ ធ្លាប់រួមទុក្ខរួមសុខជាមួយគ្នា
Lee Ji-eun ឬត្រូវបានគេស្គាល់ថា IU ជាតារាសម្ដែងស្រីក្នុងប្រទេសកូរ៉េខាងត្បូងដែលមានទេពកោសល្យ ព្រមទាំងភាពស្រស់ស្អាត ឆ្លាត ផ្សំនឹងអត្តល្អសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។
ក្រៅពីមានហ្វេនចាំគាំទ្រជាច្រើន នាងក៏ត្រូវបានមិត្តរួមការងារស្រឡាញ់រាប់អាន ប្រៀបដូចជាបងប្អូនបង្កើតក្នុងពោះតែមួយយ៉ាងដូច្នោះ។

ត្រលប់ទៅរយៈពេលបន្តកិច្ចសន្យាក្នុងផលិតកម្ម IU បានផ្តល់លក្ខខណ្ឌមួយដល់ក្រុមហ៊ុន។ នេះមិនមែនជាបញ្ហានៃការតុបតែងបន្ទប់ថតឡើងវិញឬការដំឡើងថ្លៃនោះទេ។ ផ្ទុយទៅវិញ នាងបានផ្ដល់កិច្ចសន្យាដែលមានស្ថិរភាពដល់ក្រុមរបស់នាងថា “ខ្ញុំចង់បន្តធ្វើការជាមួយក្រុមរបស់ខ្ញុំ។ ពួកគេប្រៀបដូចជាក្រុមគ្រួសារ ដូច្នេះសូមឲ្យបុគ្គលិកខ្ញុំឡើងប្រាក់ខែ តែចំពោះខ្ញុំមិនបាច់នោះទេ”។
ក្រុម IU Team កន្លះរយនាក់បានរួមគ្នាជាយូរណាស់មកហើយ រួមទាំងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនដូចជា Bae Jonghan ដែលបានគ្រប់គ្រង IU ជាងដប់ឆ្នាំ ឬធ្វើជាអង្គរក្សផ្ទាល់ខ្លួន ព្រមទាំងបានបំពេញកាតព្វកិច្ចនេះតាំងពីឆ្នាំ ២០១២ ព្រមទាំងបុគ្គលិកផ្សេងទៀត ខណៈនាងមើលថែពួកគេដូចជាគ្រួសារតែមួយ។
លើសពីនេះថែមទៀតដែរ នៅពេលដែល IU ផ្លាស់ប្ដូរស្លាកពីម៉ាកមុនរបស់នាង Kakao M ទៅស្លាកថ្មីគឺ EDAM Entertainment ក៏តារាចម្រៀងរូបនេះបាននាំក្រុមរបស់នាងមកជាមួយផងដែរ។ នេះបញ្ចាក់បានថានាងស្រលាញ់ក្រុមរបស់នាងខ្លាំងយ៉ាងណាហើយមិនថាទៅណាមកណា IU តែងតែនាំពួកគេទៅជាមួយជានិច្ចកាល៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្លឹបដែល Lisa សម្ដែងបញ្ជាក់ច្បាស់ៗទៅអ្នកគាំទ្រចិនថា Angelababy មិនបានចូលរួមកម្មវិធីទេ

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ