ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន ៤,០០០ប្រភេទ កំពុងអុកឡុក ពិភពលោក
ចក្រភពអង់គ្លេសបាននិយាយថា ពិភពលោកកំពុងប្រឈមមុខនឹងវីរុសបំប្លែងខ្លួន ៤,០០០ប្រភេទ។ វីរុសទាំងនេះ បានបង្កើតបានជាមេរោគផ្សេងៗគ្នា ហើយខ្លះបង្កើតបានជាមេរោគកូវីដ-១៩។

វីរុសរាប់ពាន់ប្រភេទត្រូវបានគេកត់ត្រាថា មានបម្រែបម្រួលរួមទាំងវីរុសចក្រភពអង់គ្លេស អាហ្រ្វិកខាងត្បូងនិងប្រេស៊ីលដែលរីករាលដាលឆាប់រហ័សជាងវីរុសដទៃផងដែរ។
រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកផ្នែកវ៉ាក់សាំងអង់គ្លេស លោក Nadhim Zahawi បាននិយាយថា វាទំនងថា វ៉ាក់សាំងបច្ចុប្បន្ននឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី។

លោក Zahawi បានប្រាប់ Sky News ថា “ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech, Moderna, Oxford-AstraZeneca និងក្រុមហ៊ុនដទៃទៀត កំពុងពិនិត្យមើលវិធីដែលពួកគេអាចធ្វើឲ្យប្រសើរឡើងនូវវ៉ាក់សាំងរបស់ពួកគេដើម្បីបញ្ជាក់ឲ្យប្រាកដថា យើងត្រៀមខ្លួនរួចរាល់សម្រាប់វីរុសណាមួយ”។

យោងតាមទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសបានឲ្យដឹងថា ខណៈពេលដែលបម្រែបម្រួលរាប់ពាន់ បានកើតឡើងនៅពេលវីរុសផ្លាស់ប្តូរការចម្លង មានតែវីរុសតិចតួចប៉ុណ្ណោះដែលគេមើលឃើញថា សំខាន់និងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វីរុសកូរ៉ូណាឬគេស្គាល់ថា SARS-CoV-2 បានសម្លាប់មនុស្សចំនួន២,៨៣០,៤៦៧នាក់នៅទូទាំងពិភពលោក ចាប់តាំងពីវាបានលេចចេញនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ទ្វីបអាមេរិក កំពុងរងការវាយលុកដោយវីរុសបំប្លែងខ្លួនថ្មី ៣ប្រភេទ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


