ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញការព្រមាន ហាមធ្វើដំណើរទៅប្រទេស លីបង់
សហរដ្ឋអាមេរិក បានចេញការព្រមាន ហាមធ្វើដំណើរទៅកាន់ប្រទេសលីបង់ ដោយលើកឡើងពីស្ថានភាពសន្តិសុខ ទាក់ទងនឹងការបាញ់រ៉ុកកែត មីស៊ីល និងកាំភ្លើងធំដាក់គ្នា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា។

ភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហេសបូឡា បានកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចាប់តាំងពីក្រុម ហាម៉ាស់ បើកការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល។
ទាំងអ៊ីស្រាអែល និងលីបង់ សុទ្ធតែបានជម្លៀសប្រជាពលរដ្ឋចេញពីសហគមន៍នៅជិតព្រំដែន ចំពេលមានការភ័យខ្លាចអំពីការររីកធំនៃជម្លោះ។
ស្របពេលជាមួយគ្នានោះដែរ កាលពីល្ងាចថ្ងៃអង្គារ បាតុករដែលខឹងសម្បាចំពោះការបាញ់មីស៊ីលលើមន្ទីរពេទ្យ ហ្គាហ្សា បានដុតភ្លើងនៅខាងក្រៅស្ថានទូតអាមេរិកក្នុងរដ្ឋធានី បេរូត នៃប្រទេសលីបង់។
តាមរបាយការណ៍របស់ Reuters, ឧស្ម័នបង្ហូរទឹកភ្នែក ក៏ត្រូវបានបាញ់ទៅលើហ្វូងមនុស្ស ដើម្បីឲ្យពួកគេបំបែកគ្នាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រមុខ UN ថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យហ្គាហ្សា រួចអំពាវនាវ២យ៉ាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


