Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាអ៊ុយរូហ្គាយ បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារជំងឺកាចសាហាវ

បានផុស

នៅ

កញ្ញា Sherika De Armas ជាបវរកញ្ញាអ៊ុយរូហ្គាយ ឆ្នាំ ២០១៥ បានបាត់បង់ជីវិតកាលពីថ្ងៃទី១៣ ខែតុលា ដោយសារជំងឺមហារីកមាត់ស្បូន នៅអាយុ ២៦ ឆ្នាំ ប៉ុន្តែដំណឹងនេះទើបត្រូវគេផ្សព្វផ្សាយប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន New York Post បានឲ្យដឹងថា កញ្ញា De Armas បានរស់នៅជាមួយជំងឺនេះអស់រយៈពេល ២ ឆ្នាំមកហើយ ។ ទន្ទឹមនោះបងប្រុសរបស់នាងបានបង្ហោះក្នុងបណ្ដាញសង្គមថា “ហោះទៅឋានសួគ៌ឲ្យខ្ពស់ប្អូនស្រី ។ ជានិច្ច និងជារៀងរហូត” ។

ចំណែកឯមិត្តភក្តិជិតស្និទ្ធ និងអ្នកស្គាល់គ្នារបស់ De Armas រួមទាំងបវរកញ្ញាអ៊ុយរូហ្គាយម្នាក់ទៀតឈ្មោះ Carla Romero បានចូលរួមរំលែកទុក្ខគ្រប់ៗគ្នា បន្ទាប់ពីទទួលដំណឹងមរណភាពរបស់នាង ។

គួរបញ្ជាក់ថា De Armas តំណាងឲ្យប្រទេសអ៊ុយរូហ្គាយ ក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៥ ។ គណៈកម្មការវិនិច្ឆ័យក៏មានចំណាប់អារម្មណ៍ចំពោះរូបសម្បត្តិ និងបុគ្គលិកលក្ខណៈរបស់នាងដែរ ទោះបីថា De Armas មិនបានជាប់ក្នុងកំពូលទាំង ៣០ នាក់ក៏ដោយ ។

ក្រៅពីនេះ នាងបានបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរដូចជា លក់ផលិតផលថែរក្សាសម្រស់ និងធ្វើការជាអ្នកស្ម័គ្រចិត្ដនៅមូលនិធិ Pérez Scremini ដែលជាអង្គការជួយកុមារមានជំងឺមហារីកទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ តួអង្គនាយកសាលាក្នុងរឿង Harry Potter ទទួលមរណភាពនៅអាយុ ៨២ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម