ជីវិតកម្សាន្ដ
Bella វ៉ាដាច់ Aum និងតារាស្រីផ្សេងទៀត ជាតួសម្ដែងលេខ១ក្នុងដួងចិត្តទស្សនិកជន
បន្ទាប់ពីរឿង “បុព្វេសន្និវាស វគ្គ២” បានចេញផ្សាយព្រោងព្រាត ប្រជាប្រិយភាពរបស់ Bella Ranee ចាប់ផ្ដើមឡើងស្រឺតៗម្ដងទៀត រហូតទស្សនិកជនដាក់ឲ្យនាងក្លាយជាតារាស្រីលេខមួយថែមទៀតផង។
កាលពីពេលថ្មីៗនេះ អ្នកលេងអ៊ីនធឺណិតម្នាក់បានបង្ហោះសារថា “បើខ្ញុំថា Bella ជាតួឯកលេខ១ពេលនេះ តើមាននរណាជំទាស់ទេ? នេះពិតមិនអាចប្រកែកបានទេដែលថា នាងវ៉ាជែងតារាស្រីផ្សេង”។ ស្របពេលដែលមតិភាគច្រើនរបស់អ្នកលេងអ៊ីនធឺណែតបានយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹង។

ក្នុងនោះផងដែរ និន្នាការរបស់ Bella បាននិងកំពុងតែសាយភាយគ្រប់ទិសទី។ ចាប់តាំងពីភាពយន្តស្នេហាបែបប្រវត្តិសាស្ត្រមនោសញ្ចេតនា “បុព្វេសន្និវាស” ចេញផ្សាយមកជាង៦ ឆ្នាំ ហើយនៅតែឈរនៅលើកំពូលនៃឧស្សាហកម្ម។ នាងមានពាណិជ្ជកម្មជាង ២០អស់រយៈពេល ៦ ឆ្នាំហើយនៅឆ្នាំនេះមានជាង៣០ ជាមួយនឹងកិច្ចសន្យានៅក្នុងដៃ។ នៅពេលដែលបុព្វេសន្និវាសបញ្ចប់ ទំនងជានឹងមានច្រើនជាង ៤០ ទៀត។ នៅចុងឆ្នាំគាត់ប្រហែលជានឹងដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងការស្ទង់មតិនីមួយៗ ហើយនៅឆ្នាំក្រោយគាត់នឹងនៅលើផ្លូវទទួលបានពានរង្វាន់រាប់មិនអស់ថែមទៀត។
លើសពីនេះទៀតដែរ មហាជនជាច្រើនសុទ្ធតែយល់ស្របថា ពីមុនគេគ្រប់គ្នាគិតថា Aum ជាលេខ១ប្រចាំប្រទេសក៏ប៉ុន្តែពេលនេះ Bella បានឡើងដល់កំពូលមួយដែលនឹកស្មានមិនដល់។ អ្នកខ្លះប្រកាន់ថា លេខ១ត្រូវតែជា Aum ប៉ុន្តែកាលពីមុនអាចជាការពិត ហើយមិនមែនបច្ចុប្បន្ននេះទេ។
មែនទែនទៅ Bella លេខ១ក្នុងពេលបច្ចប្បន្ននេះ គឺគ្មានរឿងថាមិនសក្តិសមនោះទេ នាងទាំងល្បីល្បាញមិនថាក្នុងរឿងភាគ ភាពយន្ត ពាណិជ្ជកម្ម ឬកន្លែងផ្សេងៗ។ មិនថាមានព័ត៌មានអ្វីក៏ដោយ វាមិនអាចបំផ្លាញរូបភាពប្រជាប្រិយភាពបានឡើយ។ ច្បាស់ជានឹងមានមនុស្សមួយចំនួនជំទាស់ព្រោះពាក្យ លេខ ១ មិនមាននិយមន័យច្បាស់លាស់។ វាអាស្រ័យលើកត្តាជាច្រើនដូចជាប្រជាប្រិយភាព ការអនុវត្តកន្លងមក ប្រាក់បៀវត្សរ៍ជាដើម ដែលមនុស្សម្នាក់ៗអាចផ្តល់ទម្ងន់ខុសៗគ្នាចំពោះកត្តាទាំងនេះ។ សម្រាប់អ្នកដែលជំទាស់ថា Bella មិនមែនជាតួឯកស្រីលេខ ១ អាចមានហេតុផលរៀងៗខ្លួន។

និន្នាការពេញនិយមមិនតែងតែខ្ពស់បំផុតនោះទេ។ កាលពីមុន នៅមានតារាស្រីផ្សេងទៀតដែលមានប្រជាប្រិយភាពដូចគ្នាដូចជា Mai Davika, Taew Nathaporn, Yaya Urassaya ជាដើម។ ការសម្តែងកន្លងមករបស់ពួកគេមិនមានភាពលេចធ្លោជាងគេនោះទេ។ Bella បានធ្វើការក្នុងរឿងភាគជោគជ័យជាច្រើន។ ប៉ុន្តែក៏មានរឿងខ្លះមិនជោគជ័យដែរ។ បើធៀបនឹងវីរនារីខ្លះទៀតដែលស្នាដៃកន្លងមកសុទ្ធតែទទួលបានជោគជ័យ។ Bella គឺជាតារាដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតក្នុងវិស័យកម្សាន្ត។ ប៉ុន្តែក៏មានតួឯកស្រីផ្សេងទៀតដែលមានតម្លៃខ្លួនខ្ពស់ជាងផងដែរ។
មិនត្រឹមប៉ុណ្ណឹងទេ Bella មានជំនាញសម្ដែង មានបុគ្គលិកលក្ខណៈដ៏អស្ចារ្យ ដែលត្រូវបានអ្នកគាំទ្រស្រឡាញ់ពេញចិត្តនាងយ៉ាងខ្លាំង។ ហើយពាក្យថាលេខ១ គឺអាស្រ័យលើគំនិតរបស់មនុស្សម្នាក់ៗ។ វាមិនអាចទៅរួចទេក្នុងការសម្រេចថានរណាជាលេខ១ពិតប្រាកដឡើយ៕


ប្រែសម្រួល សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


