សុខភាព
អាហារ ៥ ប្រភេទ ជួយជំរុញផ្លូវភេទស្រីៗ
អាហារគឺជាកត្តាសំខាន់សម្រាប់រាងកាយ និងចិត្ត រួមទាំងអារម្មណ៍ផ្លូវភេទ។ ស្ត្រីមានភាពរសើបទៅនឹងអរម៉ូនអ៊ឹស្ត្រូសែន ដែលដើរតួយ៉ាងសំខាន់ក្នុងចំណង់ផ្លូវភេទ ដូច្នេះហើយ អាហារមួយចំនួនអាចជួយជំរុញអារម្មណ៍ផ្លូវភេទចំពោះស្ត្រីឲ្យកាន់តែកើនឡើងខ្ពស់។
១ ម្នាស់
ម្នាស់មានផ្ទុកសារធាតុ Bromelain ដែលជួយជំរុញចំណង់ផ្លូវភេទ។ វាក៏មានវីតាមីន C ខ្ពស់ ដែលជួយបង្កើនលំហូរឈាមទៅកាន់ប្រដាប់ភេទ។ ដូច្នេះហើយ បានជាជួយឲ្យមានចំណង់ផ្លូវភេទកាន់តែខ្លាំង។

២ គ្រាប់សណ្តែក
គ្រាប់គឺជាអាហារដែលមានប្រូតេអ៊ីន និង arginine ដែលជួយបង្កើតសារធាតុបញ្ជូនសរសៃប្រសាទក្នុងខួរក្បាលដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ឧទាហរណ៍ អាល់ម៉ុន សណ្តែកដី និងសណ្តែកសៀងអាចជួយបង្កើនអរម៉ូនអ៊ឹស្ត្រូសែន។
៣ សូកូឡាខ្មៅ
សូកូឡាខ្មៅមានផ្ទុកសារធាតុ phenythylamine ដែលរំញោចខួរក្បាលឲ្យបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទដូចជា អង់ដូហ្វីន និងសេរ៉ូតូនីន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងបង្កើនអារម្មណ៍ស្រើបស្រាល។
៤ ផ្លែបឺរ
ផ្លែបឺរ គឺជាផ្លែឈើមួយប្រភេទដែលមានជាតិខ្លាញ់ monounsaturated fats ខ្ពស់។ នេះបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែនចំពោះស្ត្រី។ វាក៏មានប៉ូតាស្យូម និងវីតាមីន B6 ដែលរំញោចប្រព័ន្ធសរសៃប្រសាទ និងបង្កើនអារម្មណ៍ផ្លូវភេទកាន់តែខ្ពស់។
៥ ខ្លាញ់ត្រី
ប្រេងត្រីមានអាស៊ីតអូមេហ្គា ៣ខ្ពស់ ដែលជាអាស៊ីតខ្លាញ់សំខាន់ៗដែលរាងកាយត្រូវការ។ ប៉ុន្តែរាងកាយមិនអាចបង្កើតវាដោយខ្លួនឯងបានទេ។ ដូច្នេះវាត្រូវតែទទួលបានពីអាហារ ដែលបង្កើនអរម៉ូនអ៊ឹស្ត្រូសែនចំពោះស្ត្រី។
ដូច្នេះហើយស្រ្តីគួរតែញ៉ាំអាហារដែលមានជីវជាតិ ហើយមានសារធាតុចិញ្ចឹមដែលជួយជំរុញអ័រម៉ូនភេទចំពោះស្ត្រី។ វានឹងបង្កើនចំណង់ផ្លូវភេទរបស់អ្នកដោយធម្មជាតិផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


