ព័ត៌មានជាតិ
JICA ផ្សព្វផ្សាយពីវិស័យមីននៅកម្ពុជា ដល់និស្សិតខេត្តបាត់ដំបង
ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិហៅកាត់ថា JICA បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរយៈពេល២ថ្ងៃ នៅខេត្តបាត់ដំបង ដោយបានសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការរបស់ចៃកា និងដំណើរទស្សនកិច្ចសិក្សា ក្នុងវិស័យមីនរបស់ប្រទេសកម្ពុជា” កាលពីថ្ងៃទី១៩ ខែតុលាកន្លងទៅ។

សិក្ខាសាលានេះ មានការចូលរួមពីនិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ឆ្នាំទី២ ទី៣ និងទី៤ មានដូចជា ផ្នែកអក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស អក្សរសាស្ត្រចិន ព័ត៌មានវិទ្យា និតិសាស្ត្រ កែច្នៃអាហារ វិទ្យាសាស្ត្រសត្វ គណនេយ្យ ធនាគារ និងចិត្តវិទ្យា។ គោលបំណងក្នុងការរៀបចំ គឺដើម្បីផ្តល់នូវចំណេះដឹងមូលដ្ឋានដល់និស្សិត អំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ក្នុងកិច្ចការរួមចំណែកដល់ការអភិវឌ្ឍវិស័យមីនរបស់ប្រទេសកម្ពុជា។

សិស្សនិស្សិត បានបង្ហាញពីក្តីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិក្ខាសាលានេះ និងថ្លែងអំណរគុណដល់ប្រទេសជប៉ុន និង JICA ដែលរៀបចំសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សាដែលជួយបង្កើនការយល់ដឹងរបស់ពួកគេលើសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍប្រទេសកម្ពុជាដោយមានការចូលរួមពីបុគ្គលិក JICA ក្រុមការងារជំនាញស៊ីម៉ាក់ ក្នុងដំណើរការនៃការដោះមីន។

ជាមួយគ្នានេះ ទស្សនកិច្ចសិក្សាបានជ្រើសរើសនិស្សិតចំនួន២៥រូប ធ្វើដំណើរទៅភូមិចម្លងរមាំងលើ ឃុំអូរសមរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ៧៥គីឡូពីទីរួមខេត្ត ដោយសារការឆ្លងកាត់សង្រ្គាមកំឡុងឆ្នាំ១៩៧០ ជាហេតុធ្វើអោយភូមិនេះមាននៅសេសសល់គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយស្ទើរតែពាសពេញភូមិ។ ក្រោមការដឹកនាំទស្សនកិច្ចសិក្សាដោយក្រុមការងារជំនាញរបស់ស៊ីម៉ាក់ និងការបង្ហាញបានអោយដឹងមាន ១៤៥ចំការមីន នៅក្នុងភូមិ ក្រោយការបោសសម្អាតមីនក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០២២ ការបោសសម្អាតមីនបានចំនួន ១២៥ចំការមីន ហើយនៅមានចំការមីននៅសល់ចំនួន២០ទៀតដែលមានផ្ទៃដីសរុបចំនួន ១៦៥ ហិតា កំពុងអនុវត្តផែនការបន្តបោសសម្អាតឆ្នាំ២០២៣នេះ៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


