កីឡា
ភាពអស្ចារ្យល្អបំផុតរបស់ភ្នំពេញក្រោនក្នុងពានរង្វាន់ AFC Cup
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបង្កើតភាពអស្ចារ្យ និងបង្កការភ្ញាក់ផ្អើលនៅក្នុងពានរង្វាន់ AFC Cup បន្ទាប់ពីយកឈ្នះដៃគូទាំងអស់ក្នុងពូល និងឈរលើកំពូលតារាងបង្កើតឱកាសកាន់តែច្រើនដើម្បីឡើងទៅវគ្គបន្ត។

ភ្នំពេញក្រោនជាក្លិបជើងឯកលីគកំពូលកម្ពុជាត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ផ្តល់ឲ្យតែ២៥%ប៉ុណ្ណោះសម្រាប់កៅអីមួយនៅតំបន់អាស៊ានដែលត្រូវឡើងទៅវគ្គចែកពូល។ ២៥%ទៀតផ្តល់ឲ្យក្រុមជើងឯកឡាវ និង៥០%បានផ្តល់ទៅក្លិបរបស់ប្រទេសសិង្ហបុរី។
ភ្នំពេញក្រោនបានយកឈ្នះ Young Elephant ដោយលទ្ធផល ៣-០ ទើបបានកន្លះកៅអី ទៅប្រកួតវគ្គខ្វែងជាមួយក្រុម Tampines Rover ហើយទទួលបានជ័យជម្នះដោយលទ្ធផល ២-៣ ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គចែកពូល។
នៅពូល F មានក្រុមខ្លាំង៣ដែលកំពុងឈរចាំគឺ Macarthur FC (អូស្ត្រាលី) Shan United (មីយ៉ាន់ម៉ា) និង DH Cebu FC (ហ្វីលីពីន)។ ក្រុមខ្លាំងទាំង៣នេះសុទ្ធតែមានគុណភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែល AFC ផ្តល់ឲ្យកៅអីដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះឡើយ។

ទីបំផុត ភ្នំពេញក្រោន បានបង្កការភ្ញាក់ផ្អើល និងភាពអស្ចារ្យមិនធ្លាប់មានសម្រាប់ក្លិបតំណាងឲ្យកម្ពុជាដែលបានយកឈ្នះក្លិបខ្លាំងទាំង៣នៅក្នុងពូលជាមួយគ្នា។ ធ្វើដំណើរទៅឈ្នះដល់ទឹកដីរបស់ក្រុម DH Cebu ដោយលទ្ធផល ០-៣ និងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកឈ្នះ Shan United ៤-០ និងឈ្នះ Macarthur FC ០-៣។
សរុប៣ប្រកួត ភ្នំពេញក្រោនរកបាន១០គ្រាប់ និងរក្សាសំណាញ់ទីមិនឲ្យដៃគូស៊ុតចូលសូម្បីមួយក្នុង៣ប្រកួត។ នេះជាកំណត់ត្រាថ្មីរបស់ក្លិបតំណាងកម្ពុជាដោយបានឈ្នះ៣ប្រកួតជាប់គ្នានៅវគ្គសន្សំក្នុងពូលលើក្រុមមកពី៣ប្រទេសផ្សេងគ្នា និងឈ្នះ៥ប្រកួតជាប់គ្នាក្នុងពានរង្វាន់ AFC Cup ដោយឈ្នះលើក្រុមមកពី៥ប្រទេសផ្សេងគ្នា។
ជ័យជម្នះ៣លើកជាប់គ្នារកបាន៩ពិន្ទុពេញ និងឈរលើកំពូលតារាងបង្កើតឱកាសកាន់តែមានសក្តានុពលក្នុងការឡើងទៅកាន់វគ្គបន្ត។
ភ្នំពេញក្រោនត្រូវធ្វើដំណើរទៅកាន់ទឹកដីអូស្ត្រាលីដើម្បីប្រកួតជាមួយ Macarthur FC ជើងទី២នៅថ្ងៃទី៩ ខែវិច្ឆិកា និងបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកប្រកួតជើងទី២ជាមួយ DH Cebu FC នៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយធ្វើដំណើរទៅទឹកដីមីយ៉ាន់ម៉ាប្រកួតជាមួយ Shan United នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។



















អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


