Connect with us

កីឡា

មេកីឡាអូឡាំពិកអំពាវនាវ Messi លេងឱ្យអាហ្សង់ទីន នៅអូឡាំពិក ឆ្នាំ២០២៤ ជាលើកចុងក្រោយ

បានផុស

នៅ

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានស្នើឱ្យតារា​ឆ្នើម Lionel Messi​ បង្កើត​ប្រវត្តិសាស្ត្របន្ថែមទៀតដោយលេងនៅអូឡាំពិកឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរបុរសបាល់ទាត់អាហ្សង់ទីន ដែលត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុត បានឈ្នះពានរង្វាន់ FIFA World Cup នៅប្រទេសកាតារ កាលពីឆ្នាំមុន និងមានមេដាយមាសអូឡាំពិក ពីទីក្រុងប៉េកាំងឆ្នាំ២០០៨។

ការប្រកួតកីឡាបាល់ទាត់បុរស ជារឿយៗមិនសូវជាមានកីឡាកល្អៗបំផុតចូលរួមនោះទេ ព្រោះវាជាការប្រកួតអាយុក្រោម២៣ឆ្នាំដែលមានកីឡាករលើស៣នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ហើយជាធម្មតាក្លិបកំពូលៗក៏មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតសមាជិកក្រុមរបស់ពួកគេចូលរួមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Bach ដែលបច្ចុប្បន្នកំពុង​ធ្វើ​ទស្សនកិច្ច​ប្រទេសអាហ្សង់ទីន មានបំណងចង់ឃើញតារាឆ្នើមរូបនេះបង្ហាញខ្លួននៅទីក្រុងប៉ារីស ជាមួយនឹងកីឡាករធំៗផ្សេងទៀតដូចជាខ្សែប្រយុទ្ធបារាំង Kylian Mbappé ជាដើម។

កីឡាករ Messi វ័យ ៣៦ឆ្នាំ ពេលនេះកំពុងលេងនៅសហរដ្ឋអាមេរិក ឱ្យក្លិប Inter Miami បន្ទាប់ពីអាជីពក្លិបដ៏ត្រចះត្រចង់នៅទ្វីបអឺរ៉ុប ដែលគេបានស៊ុតបញ្ចូលទីបាន ៦៧២គ្រាប់សម្រាប់ក្លិប Barcelona ។

Messi ស្គាល់រដ្ឋធានីបារាំងយ៉ាងច្បាស់ បន្ទាប់ពីលេងឱ្យ Paris Saint-Germain ក្រោយចំណាយពេលជាងពីរទសវត្សរ៍នៅប្រទេសអេស្ប៉ាញ។

លោក Bach បាននិយាយទៅកាន់អ្នកយកព័ត៌មានអាហ្សង់ទីនថា ៖«វាពិតជាអស្ចារ្យណាស់ ប្រសិនបើគាត់អាចនៅទីនេះ។ ការប្រកួតគឺជាមហិច្ឆតាសម្រាប់តារាបាល់ទាត់ជាច្រើនដូចជា Mbappé ជាដើម។ សម្រាប់ Lionel Messi មានន័យថា មានឱកាសចារក្នុងប្រវត្តិសាស្ត្រម្តងទៀត។ គាត់អាចជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលបានមេដាយមាស ២លើក និង World Cup ១លើក»។ 

លោក Bach បានបន្តទៀតថា ៖«ខ្ញុំមិនចង់ជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់គ្រូបង្វឹកនោះទេ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់ Messi។ ប្រសិនបើគាត់លេង អាហ្សង់ទីននឹងមានឱកាសខ្ពស់ក្នុងការឈ្នះមេដាយមាស។ វាពិតជាអស្ចារ្យសម្រាប់បាល់ទាត់ និងកីឡាអូឡាំពិក»។

គួររម្លឹក​ថា លោក Javier Mascherano គ្រូបង្វឹកក្រុមអូឡាំពិករបស់ប្រទេសអាហ្សង់ទីនបានសារភាពកាលពីខែមុនថា លោកចង់មាន Messi នៅក្នុងក្រុមរបស់លោក។

ក្រុមដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិក ២ដង ក្នុងនោះរួមបញ្ចូល Messi ធ្លាប់ជួយឱ្យឈ្នះម្ដងនៅ​ប៉េកាំង​ ឆ្នាំ​២០០៨​ មិន​ទាន់​បានកក់កៅអីសម្រាប់ Paris 2024 នៅឡើយទេ ហើយនឹងត្រូវឆ្លងកាត់ការប្រកួតជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូង ដែលគ្រោងធ្វើនៅប្រទេសវេណេស៊ុយអេឡាក្នុងខែមករា និងកុម្ភៈ ខាងមុខ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ infobae.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានជាតិ៣១ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៣ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣១ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៦ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម