ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ត្រៀមថវិកា ២៥០០លានដុល្លារ ដំឡើងបៀវត្សរ៍ដល់មន្ត្រីរាជការឆ្នាំ ២០២៤
រដ្ឋាភិបាលកម្ពុជា ត្រៀមចំណាយថវិកាជាតិប្រមាណ ២៥០០លានដុល្លារ សម្រាប់ការបើក និងដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ ២០២៤។ នេះបើយោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

បើតាមសេចក្តីព្រាងច្បាប់ បានបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិសរុបចំនួន ៣៧ ១១០ ៤០៤ លានរៀល ដែលស្មើនឹងចំនួន ២៩,៩៦% នៃសមាមាត្រផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលថយចុះជាងច្បាប់ថវិកា ឆ្នាំ២០២៣ ចំនួន ៥,៣%»។
សម្រាប់ថវិកាថ្នាក់ជាតិដែលត្រូវចំណាយនៅឆ្នាំ២០២៤ មានរង្វង់ ៣៤ ៤៩៧ ៤៤៤លានរៀល ស្មើនឹងអាត្រា ២៤,១៣% នៃផ.ស.ស. និងចំណាយចំនួន ៤ ៣៣១ ៨៧១ លានរៀល ទៅលើគម្រោងចំណាយថ្នាក់ក្រោមជាតិ ដែលស្មើនឹងអាត្រា ៣,០៣% នៃផ.ស.ស.។
ក្នុងនោះ គម្រោងចំណាយទៅលើបន្ទុកបុគ្គលិករដ្ឋ ឬប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធស្ថិតក្នុងរង្វង់ ១០ ២៥៤ ៩៦៧ លានរៀល ឬស្មើប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក បែងចែកជា ៣ ផ្នែក ក្នុងនោះមាន (ទី១) ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ជំនួសអ្នកចូលនិវត្តន៍, (ទី២) ការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និង (ទី៣) ការដំឡើងប្រាក់បំណាច់មុខងារ។
ខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់បានបញ្ជាក់ទៀតថា រដ្ឋមានគោលបំណងបន្តអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សរ៍អប្បបរមាជូនមន្ត្រីរាជការ ប្រាក់បៀវត្សរ៍មូលដ្ឋានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៤ ក្នុងរង្វង់អាត្រា ៥%។ ហើយរដ្ឋក៏នឹងផ្តល់បន្ថែមជូន ២២ ៥០០ រៀល សម្រាប់មន្រ្តីរាជការស៊ីវិល ដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ០០០ រៀល ចុះក្រោម និងបន្ថែមជូន ២០ ០០០ រៀល សម្រាប់មន្រ្តីរាជការដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ១០០ រៀល ឡើងទៅ។
ចំពោះការផ្តល់បន្ថែមជូន ២៥ ០០០ រៀល សម្រាប់មន្រ្តីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារ ក្នុងកម្រិតចាប់ពី ៩៦០ ០០០ រៀល ចុះក្រោម និងបន្ថែមជូន ២០ ០០០ រៀល សម្រាប់មន្រ្តីនគរបាលជាតិ និងយោធិន ដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ៩៦០ ១០០ រៀលឡើងទៅ។ ចំណែកមន្រ្តីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពី ៧១ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀលផងដែរ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


