ព័ត៌មានអន្ដរជាតិ
អ្នកលេង Facebook និង Instagram នៅ អឺរ៉ុប អាចបង់លុយប្រចាំខែដើម្បីបិទផ្ទាំងផ្សាយពាណិជ្ជកម្ម
ក្រុមហ៊ុន Meta បានផ្តល់ជម្រើសដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង Instagram នៅក្នុងតំបន់អឺរ៉ុប អាចទិញគម្រោងប្រចាំខែដើម្បីចូលប្រើវេទិការទាំងនេះដោយមិនមានលោតផ្ទាំងផ្សាយពាណិជ្ជកម្មក្នុងតម្លៃ ១០.៦០ ដុល្លារ នៅលើកុំព្យូទ័រលើតុ និង ១៣.៧៨ ដុល្លារសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ។
ការផ្តល់ជូននេះគឺសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបដូចជា អ៊ីស្លង់ លិចតិនស្តាញ ន័រវេស និងស្វីស ប៉ុន្តែទោះជាយ៉ាងណា ចាប់ពីខែមីនាឆ្នាំក្រោយ ថ្លៃសេវាប្រចាំខែនេះនឹងបន្ថែម ៦.៣៧ ដុល្លារនៅលើគេហទំព័រ និង ៨.៤៨ ដុល្លារ នៅលើ iOS និង Android ។

គម្រោងបង់លុយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្រុមហ៊ុន Meta ដើម្បីអនុលោមតាមបទប្បញ្ញត្តិអឺរ៉ុប ដែលមានបំណងទប់ស្កាត់ការប្រើប្រាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន ស្របពេលដែលកាលពីឆ្នាំមុន សហភាពអឺរ៉ុបបានរឹតបន្តឹងច្បាប់របស់ខ្លួន ហើយឆាប់ៗនេះនឹងតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Big Tech ស្នើសុំការយល់ព្រមពីអ្នកប្រើប្រាស់ជុំវិញការផ្សាយពាណិជ្ជកម្មបែបនេះផងដែរ ។
ដោយឡែក អ្នកដែលមិនចង់ប្រើគម្រោងបង់លុយនេះនៅតែអាចបន្តលេង Instagram និង Facebook បានជាធម្មតា ប៉ុន្តែនឹងបន្តលោតផ្ទាំងផ្សាយពាណិជ្ជកម្មដូចដើមដដែល ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


