Connect with us

ព័ត៌មានជាតិ

មកដឹងពីការគណនាពន្ធត្រូវបង់លើដីធ្លីមិនប្រើប្រាស់

បានផុស

នៅ

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវកំណត់តាមអត្រា ២ ភាគរយ នៃតម្លៃអចលនទ្រព្យ។ មូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដី គិតតាមថ្លៃទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន ពេជ្រដារ៉ូ អនុប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធដាចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធ ដារ បានបង្ហាញអំពីការគណនាប្រាក់ពន្ធត្រូវបង់សម្រាប់ការិយបរិច្ឆេទមុនឆ្នាំ ២០០៧៖ ប្រាក់ពន្ធត្រូវបង់ = (ផ្ទៃដីសរុប – ១ ២០០ម២) x មូលដ្ឋានកំណត់ពន្ធ x អត្រាពន្ធ។

ការគណនាប្រាក់ពន្ធត្រូវបង់សម្រាប់ការិយបរិច្ឆេទចាប់ពីឆ្នាំ២០០៧៖ ប្រាក់ពន្ធត្រូវបង់ = ផ្ទៃដីសរុប x មូលដ្ឋានកំណត់ ពន្ធ x អត្រាពន្ធ។

ថ្លែងក្នុងសិក្ខសាលា កាលពីថ្ងៃទី ៣១ ខែតុលា លោក ប៉ែន ពេជ្រដារ៉ូ បានលើកឧទាហរណ៏មកបញ្ជាក់បន្ថែមថា លោក “ក” មានដីធ្លីមិនប្រើប្រាស់មួយកន្លែងទំហំ ៩ ០០០ ម៉ែត្រក្រឡា។ តម្លៃមូលដ្ឋានគិតពន្ធដែលកំណត់ដោយគណៈកម្មការ វាយតម្លៃដីមិនបានប្រើប្រាស់គឺ ១៥ ០០០៛/ម។ ដូច្នេះប្រាក់ពន្ធត្រូវបង់គឺ = ៩ ០០០ម x ១៥ ០០០៛ x ២% = ២ ៧០០ ០០០ រៀល។

សូមបញ្ជាក់ថា ដីធ្លីមិនបានប្រើប្រាស់ ជាប្រភេទដីទាំងឡាយណាដែលពុំមានលក្ខណៈណាមួយនៃលក្ខណៈទាំងនេះ ដូចដូចជា៖ ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន, ដីជួលដែលមានសំណង់មានការកាន់កាប់, ដីដែលមាន សកម្ម ភាពសេដ្ឋកិច្ចស្របតាមការកំណត់តំបន់របស់រដ្ឋ, ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលឱ្យទៅនីតិបុគ្គល ឬរូបវន្ត បុគ្គល, និងដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤១ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម