ព័ត៌មានអន្ដរជាតិ
ធ្លាយវីដេអូ ប៉ូលិសបាញ់លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា
ការបាញ់ប្រហារជាច្រើនត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Myawaddy ដែលជាទីក្រុងមួយនៅរដ្ឋ Kayin ភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យនេះ ខណៈដែលប៉ូលិសកំពុងតែបំបែកក្រុមបាតុករ ។ រដ្ឋ Kayin មានទីតាំងស្ថិតនៅជិតព្រំដែនមីយ៉ាន់ម៉ា និងថៃ ។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា “វីដេអូផ្សាយផ្ទាល់លើហ្វេសប៊ុកបានបង្ហាញពីរបៀបដែលមន្រ្តីប៉ូលិសឯកសណ្ឋានកាន់កាំភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ហ្វូងបាតុករនៅទីក្រុង Myawaddy ហើយបន្ទាប់មកសម្លេងស្រដៀងទៅនឹងការបាញ់កាំភ្លើងត្រូវបានគេឮ ។
វីដេអូដែលចែកចាយនៅលើបណ្តាញសង្គមដែលត្រូវបានគេជឿថាមកពីប្រទេសមីយ៉ាន់ម៉ាបង្ហាញពីរលកនៃការបែកខ្ញែកគ្នារបស់ប្រជាជននៅលើដងផ្លូវដែលស្តាប់ទៅដូចជាស្នូរកាំភ្លើងត្រូវបានគេបាញ់ ។
ការវិវឌ្ឍន៍នេះបានកើតឡើងនៅពេលប្រជាជនរាប់ពាន់នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើដំណើរតាមផ្លូវនៅថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធាដែលបានកើតឡើងនៅក្នុងប្រទេសកាលពីដើមសប្តាហ៍នេះ ។
ការធ្វើបាតុកម្មនេះបានកើតឡើងចាប់តាំងពីថ្ងៃសៅរ៍ដោយក្រុមបាតុករអំពាវនាវឲ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ។
គួររម្លឹកសាជាថ្មីថា កាលពីថ្ងៃចន្ទយោធាបានចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតរបស់ប្រទេសគឺលោកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី Win Myint និងអ្នកនយោបាយសំខាន់ៗដទៃទៀតក្នុងរដ្ឋប្រហារ ហើយបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីមានការចោទប្រកាន់ថាបានក្លែងបន្លំការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


