ព័ត៌មានអន្ដរជាតិ
សង្ឃថៃ២អង្គ ទាញកំភ្លើងបាញ់ប្រហារគ្នាផ្អើលវត្ត រួចរត់គេចខ្លួនបាត់ស្រមោលឈឹង
ហេតុការណ៍ដ៏អាម៉ាស់មួយទៀតនៅក្នុងប្រទេសថៃ បន្ទាប់ពីជម្លោះរវាងព្រះសង្ឃជាន់ខ្ពស់២អង្គ គង់នៅស្រុក Chiang Khan និងព្រះសង្ឃវត្ត Phon Sawang មានទំនាស់ពាក្យសម្ដីជាមួយគ្នា ដល់ថ្នាក់ទាញកំភ្លើងបាញ់ប្រហារផ្អើលពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងយប់។

យោងតាមការចុះផ្សាយពី news1live តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានថា នៅវេលាម៉ោងប្រមាណ ១១៖៣០នាទីយប់មិញ (ថ្ងៃទី៤ ខែសីហា) មន្ត្រីនគរបាលប៉ុស្តិ៍ឈៀងខាន់ បានទទួលសេចក្តីរាយការណ៍ថា មានករណីបាញ់ប្រហារនៅវត្ត Ban Nam Om ស្រុក Chiang Khan ខេត្ត Loei បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។
នៅកន្លែងកើតហេតុ ព្រះសង្ឃមួយអង្គព្រះនាម Phra Mahayothin Khemiyo ព្រះជន្ម ៣៩ ព្រះវស្សា និងជាចៅអធិការវត្ត Paphatthanaram ស្រុកឈៀងខាន់ ត្រូវបានគេប្រទះឃើញ មានរបួសចំត្រចៀកខាងឆ្វេង និងរបួសធ្ងន់នៅរាងកាយ។ នៅកន្លែងកើតហេតុ ព្រះចៅអធិការដែលជាជនសង្ស័យនៃការបាញ់ប្រហារលើសង្ឃគ្នាឯងនេះ ក៏មានវត្តមាននៅទីនោះដែរ។
សាក្សីដដែលបានរៀបរាប់ទៀតថា ព្រះចៅអធិការវត្ត Phon Sawang គឺជាអ្នកដែលបាញ់ប្រហារលើចៅអធិការវត្ត Paphatthanaram ពីខាងក្រោយ ដោយកាំភ្លើងមិនស្គាល់អត្តសញ្ញាណ។ ក្រោយពេលបាញ់រួច ជនសង្ស័យជាសង្ឃ បានជិះរថយន្តម៉ាក Mazda 2 ពណ៌ខ្មៅ រត់គេចបាត់ស្រមោលសូន្យឈឹង។
យ៉ាងណាក៏ដោយ មុនពេលកើតហេតុ គេបានឮសំឡេងព្រះចៅអធិការទាំង២អង្គឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ។ ក្រោយមកក៏ឮស្នូរកាំភ្លើងមួយគ្រាប់រួចមក ព្រះសង្ឃដែលមានព្រះនាមថា Phra Athikan Manop Thanawiro ជាព្រះចៅអធិការវត្ត Phon Sawang ត្រូវគេឃើញចាកចេញពីកុដិ ហើយបើករថយន្តចេញពីវត្តយ៉ាងលឿន។
មកដល់ពេលនេះ ប៉ូលិសខេត្តឈៀងខាន់ បានដាក់ពង្រាយកម្លាំងដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើង ហើយនាំសង្ឃទៅសាកសួរ ដើម្បីកំណត់ពីមូលហេតុនៅពីក្រោយការឈ្លោះប្រកែកគ្នា រវាងព្រះសង្ឃទាំងពីរអង្គ ដែលឈានទៅដល់ការបាញ់ប្រហារឡើងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


