KPT+
មីនុយអាហារថ្នាក់អភិជនលើកប៉ាល់ ទីតានិក លក់ដាច់ក្នុងតម្លៃ ១០៣,០០០ ដុល្លារ
កាលពីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ក្រុមហ៊ុនដេញថ្លៃរបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា មីនុយអាហារពេលល្ងាច សម្រាប់អ្នកអភិជនលើកប៉ាល់ទីតានិក ត្រូវបានលក់ចេញក្នុងតម្លៃ ១០៣,០០០ ដុល្លារ ។

វាជាមីនុយអាហារពេលល្ងាចសម្រាប់អ្នកអភិជនបរិភោគកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ១៩១២ ពោលមុនហេតុការណ៍លិចកប៉ាល់ ៣ ថ្ងៃ ។ ក្នុងមីនុយនោះដែរមានដូចជា អយស្ទ័រ សាច់គោ ត្រីសាល់មុន សាច់មាន់ សាច់ចៀម និងបង្អែមលាងមាត់ផ្សេងៗទៀត ។
មីនុយខាងលើត្រូវបានលក់ចេញនៅឯក្រុមហ៊ុនដេញថ្លៃ Henry Aldridge & Son ក្នុងទីក្រុង Wiltshire ភាគនិរតីនៃអង់គ្លេស ។ ជាមួយគ្នានេះដែរ ទំនិញផ្សេងទៀតដែលលក់ចេញក្នុងការដេញថ្លៃនោះរួមមាន នាឡិកាដាក់ហោប៉ៅផលិតនៅប្រទេសស្វីសតម្លៃ ១១៨,៧០០ ដុល្លារ និងភួយតម្លៃ ១១៧,៥០០ ដុល្លារ ។
គួរបញ្ជាក់ថា អ្នកដំណើរ និងនាវិកជាង ១,៥០០ នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចកប៉ាល់ទីតានិក បន្ទាប់ពីបុកផ្ទាំងទឹកកកកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ១៩១២ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ ព្រោះតែកំណប់មហាសាលទាំង៥នេះហើយ ទើបទេសចរ ប្រថុយជីវិតជិះយានចុះទៅតំបន់ ខ្មោចកប៉ាល់ទីតានិក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


