ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ីប្រាប់កាលបរិច្ឆេទបង្ហាញទិន្នន័យបឋមនៃការធ្លាក់យន្តហោះ Sriwijaya Air
អ្នកស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសរបស់ប្រទេសឥណ្ឌូនេស៊ីរំពឹងថានឹងចេញផ្សាយរបាយការណ៍បឋមនៃការធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air កាលពីខែមុននៅថ្ងៃទី ១០ ខែកុម្ភៈ ខាងមុខនេះ ។

លោក Soerjanto Tjahjono ប្រធានអ្នកស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសបានប្រាប់ Reuters តាមសារជាអក្សរថា របាយការណ៍នេះនឹងត្រូវដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូន (KNKT) ។
យន្តហោះ Boeing 737-500 ដែលមានអាយុកាល ២៦ ឆ្នាំបានធ្លាក់ចូលសមុទ្រជ្វាភ្លាមៗ បន្ទាប់ពីហោះចេញពីទីក្រុងហ្សាការតានៅថ្ងៃទី ៩ ខែមករាដោយបានសម្លាប់មនុស្សទាំងអស់ ៦២ នាក់នៅលើយន្តហោះ ។

ក្រុមអ្នកស៊ើបអង្កេតបានកំណត់ទីតាំង និងពិនិត្យមើលឧបករណ៍ថតទិន្នន័យហោះហើររបស់យន្តហោះ ឬប្រអប់ខ្មៅភ្លាមៗ ហើយបញ្ជូនផ្នែកខ្លះនៃយន្តហោះរួមទាំងប្រព័ន្ធស្វ័យបើកបរដែលគ្រប់គ្រងថាមពលម៉ាស៊ីនដោយស្វ័យប្រវត្តិទៅកាន់សហរដ្ឋអាមេរិក និងអង់គ្លេសដើម្បីធ្វើការពិនិត្យ ។
ទន្ទឹមនោះអ្នកមុជទឹកនៅតែមិនទាន់រកឃើញឧបករណ៍ថតសម្លេងនៅកាប៊ីនយន្ដហោះនៅឡើយទេដែលនឹងជួយអ្នកស៊ើបអង្កេតឲ្យយល់កាន់តែច្បាស់អំពីកត្តាមនុស្សដែលទាក់ទងនឹងការធ្លាក់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ តាមពិតយន្តហោះ Boeing ដែលធ្លាក់ក្នុងឥណ្ឌូនេស៊ីអាក់ខានហោះហើរជិតមួយឆ្នាំមកហើយ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


